Cristiano Ronaldo ត្រូវបានផ្តល់កិច្ចសន្យា២០០លានអឺរ៉ូក្នុង១ឆ្នាំដើម្បីលេងនៅក្លិបអារ៉ាប៊ីសាអ៊ូឌីត

ចែករំលែក៖

តារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា ត្រូវបានផ្តល់កិច្ចសន្យាដោយក្រុមអារ៉ាប៊ីសាអ៊ូឌីត Al-Nassr ដែលនឹងធ្វើឱ្យគាត់រកបានជិត២០០លានអឺរ៉ូ (២០៩លានដុល្លារ) ក្នុងមួយឆ្នាំ។

 តាមការចេញផ្សាយរបស់សារព័ត៌មាន Guardian បានឲ្យដឹងថា Ronaldo បានទទួលសំណើផ្លូវការពីក្លិបសម្រាប់កិច្ចព្រមព្រៀងដែលនឹងដំណើរការរហូតដល់ឆ្នាំ២០២៥។ សារព័ត៌មានដដែលផ្សាយថា មួយផ្នែកធំនៃប្រាក់ដែលពាក់ព័ន្ធនឹងត្រូវដាក់ដោយអ្នកឧបត្ថម្ភ ដែលមានន័យថា ម្ចាស់ក្រុមហ៊ុនឧបត្ថម្ភអាចនឹងរកចំណូលបានច្រើនដែរនៅក្នុងការផ្លាស់ប្តូរនេះ។

សេចក្តីរាយការណ៍បានផ្សាយថា គ្មានអ្វីត្រូវបានព្រមព្រៀងគ្នានោះទេ ដោយ Ronaldo ផ្តោតលើការប្រកួត World Cup នៅប្រទេសកាតា ហើយអាចនឹងមានដំណឹងល្អក្រោយពេលព្រឹត្តិការណ៍នេះចប់។

 ប្រភពបានប្រាប់ ESPN ថា ក្លិប Al-Nassr នឹងសុខចិត្តផ្តល់សំណងដល់ Ronaldo សម្រាប់ប្រាក់ឈ្នួលដែលគាត់នឹងទទួលបានក្នុងអំឡុងពេល៦ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅ Manchester United។ Ronaldo និង Man United បានចែកផ្លូវគ្នាដោយការព្រមព្រៀងគ្នានៅថ្ងៃទី២២ ខែវិច្ឆិកា បន្ទាប់ពីបទសម្ភាសន៍ដ៏ផ្ទុះរបស់គាត់ជាមួយលោក Piers Morgan ក្នុងកម្មវិធីTalkTV កន្លងទៅ។

 ក្នុង ពេល សម្ភាសន៍ គាត់ បាន និយាយ ថា ក្លិប បាន ក្បត់ គាត់ ហើយ គាត់ ត្រូវ បាន គេ បង្ខំ ចេញ។ គាត់ ក៏ បាន និយាយ ដែរ ថាគាត់ មិន គោរព អ្នក ចាត់ការលោក Erik ten Hag របស់ United ទេ។

 មានមូលដ្ឋាននៅក្នុងរដ្ឋធានី Riyadh របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្លិប Al-Nassr លេងនៅក្នុងលីក Saudi Pro League ដែលពួកគេបានឈ្នះចុងក្រោយក្នុងរដូវកាល២០១៨–២០១៩។ បច្ចុប្បន្ន ពួកគេ ឈរ នៅ លេខ រៀង ទី ២ ក្នុង លីក បន្ទាប់ ពី ប្រកួត បាន ៨ប្រកួត។ ក្រុមព័រទុយហ្គាល់របស់ Ronaldo បានកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយរួចហើយក្នុងពូល G និងត្រូវប៉ះក្រុមកូរ៉េខាងត្បូងក្នុងការប្រកួតជុំចុងក្រោយនៃវគ្គជម្រុះតាមពូលនៅ World Cup រាត្រីនេះ ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print