សម្តេចតេជោ ហ៊ុន សែន ៖ អាស៊ានរួមគ្នាធ្វើ និងដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា

ចែករំលែក៖

ភ្នំពេញ : ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលកំពុងរៀបចំឡើងជាទៀងទាត់ គឺជាយន្តការដ៏សំខាន់ ដែលអនុញ្ញាតឱ្យរដ្ឋបាលមួលដ្ឋានរបស់អាស៊ាន អាចបង្កើនទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទួលាយ ជាពិសេសចែករំលែកចំណេះដឹង និងបទពិសោធន៍៍ និងបន្តពង្រឹងសាមគ្គីភាព និងសុដុមនីយកម្ម រវាងទីក្រុង រាជធានី និងរដ្ឋធានីអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ASEAN MAYORS FORUM (AMF 2022) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន បានកំណត់មូលបទ អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលមានគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន ព្រមទាំងពង្រឹងសកលភាវូបនីយកម្ម និងជំរុញការសម្រេចបាននូវរបៀបវារៈនៃការធ្វើសមាហរណកម្មតំបន់ ក្រោមចក្ខុវិស័យអាស៊ានឆ្នាំ២០២៥។
សម្ដេចតេជោបន្ថែមថា ការកសាងទីក្រុងនេះចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋបាលមូលដ្ឋាន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសពីប្រជាជនដែលរស់នៅមូលដ្ឋានតែម្ដង។

សម្ដេចតេជោបន្ថែមថា៖ «ក្នុងន័យនេះ រដ្ឋបាលក្រុង រាជធានី និងរដ្ឋធានីអាស៊ាន ដែលស្ថិតនៅជាប់ផ្ទាល់ជាមួយប្រជាជន ត្រូវលើកកម្ពស់ការយល់ដឹង និងសមត្ថភាពមូលដ្ឋានរបស់ខ្លួនក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ព្រមទាំងការចាប់ផ្ដើមយកចិត្តទុកដាក់លើសេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង។ ជាមួយគ្នានេះ រដ្ឋបាលក្រុង រាជធានី និងរដ្ឋធានីអាស៊ាន ក៏ត្រូវបង្កបរិយាកាសងាយស្រួល ដល់ការធ្វើការអាជីវកម្ម ធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ និងដោះស្រាយបញ្ហាចំពោះមុខផ្សេងដែលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន»។

សម្ដេចតេជោ ប្រធានអាស៊ាន ក៏ជំរុញដល់ការសហការគ្នារវាងរដ្ឋធានី រាជធានីទាំងអស់ក្នុងការជំរុញល្បឿនតភ្ជាប់ទីក្រុងឆ្លាតវៃអាស៊ានឱ្យកាន់តែខ្លាំង និងកាត់បន្ថយនូវគម្លាតនៃការកសាងទីក្រុងឆ្លាតវៃទាំងនេះផងដែរ។

សម្ដេចតេជោ ក៏ជំរុញដល់រដ្ឋបាលមូលដ្ឋានអាស៊ានឱ្យគាំទ្រដល់ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលកម្ពុជាបានស្នើឱ្យមានការរៀបចំឡើងក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ សំដៅចូលរួមកសាងទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែមានភាពបៃតង និងការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print