កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ​ម្នាក់​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖ ជនសង្ស័យត្រូវម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​នៅរសៀល ទី០៣​ ខែធ្នូ​​​ ឆ្នាំ​២០២២នេះ។
លោកនួន នីណារ៉ូមេបញ្ជាការកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ប្រាប់ថាៈ កាលពីវេលាម៉ោង ១២និង៤៩នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី​ លួច និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្ទះលេខG21 ស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។​

លោក បានឱ្យដឹងទៀតថា ការឃាត់ខ្លួនករណីខាងលើនេះយោងតាមពាក្យបណ្តឹងឈ្មោះ DANI AQFHAK YULIYAN ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ឥណ្ឌូនេស៊ី និងឈ្មោះ OMITH ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅក្នុង បុរី សាន ស៊ានហូ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ជនសង្ស័យ​ឈ្មោះ ឈៀង សុភា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតនៅខេត្តកោះកុង បច្ចុប្បន្នរស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានធ្វើសកម្មភាពលួចទូរស័ព្ទដៃ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការភ្លាមៗទៅដល់កន្លែងកើតហេតុ និងបានឆែកកាមេរ៉ា​ សុវត្ថិភាព ឃេីញជនសង្ស័យ​ពិតជាបានធ្វើសកម្មភាពចូលក្នុងផ្ទះ​ របស់ជនរងគ្រោះទាំងពីរនាក់ ហើយលួចយកទូរស័ព្ទពិតប្រាកដមែន។
ជនសង្ស័យក្រោយពីឃាត់ខ្លួន​ត្រូវបានកម្លាំងនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងធ្វើការសួរនាំតាមនីតិវិធី និងបានធ្វើតេស្តត្រួតពិនិត្យទឹកនោមលទ្ធផលវិជ្ជមានផងដែរ។
ក្រោយការឃាត់ខ្លួន​ និងសួចម្លេីយជនសង្ស័យ​បានឆ្លើយសារ​ភាពថា​ ខ្លួនពិតជាបានធ្វេីសកម្មភាពចូលលួចទូរស័ព្ទ​របស់ជនរងគ្រោះទាំង២នាក់ពិតប្រាកដមែន​។ ដោយផ្អែកតាមចម្លេីយសារភាព និងមានវត្ថុតាង ជនសង្ស័យ​រូបនេះត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីចាត់ការបន្ត ចំណែកវត្ថុតាង​(ទូរស័ព្ទ) ត្រូវបានកម្លាំងអាវុធហត្ថ​ក្រុងប៉ោយប៉ែតប្រគល់ជូនម្ចាស់ដេីមវិញ៕ ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print