រដ្ឋបាលខេត្ត​ព្រះសីហនុ​ ចុះប្រតិបត្តិការ និងឆែកឆេរអាគារក្រុមហ៊ុនមួយកន្លែងនៅក្រុងព្រះសីហនុ ក្រោយ​ទទួល​ពាក្យ​បណ្តឹងថាមានករណី​បង្ខាំង​មនុស្ស​ធ្វើទារុណកម្មខុសច្បាប់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅរសៀលថ្ងៃ​សៅរ៍​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖​ ព័ត៌មានបឋម ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូត​មកដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ​ គណៈដែលបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការ និងឆែកឆេរអគារក្រុមហ៊ុនមួយកន្លែងស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមពាក្យបណ្តឹងលេខ៦២៧ តាមរយៈហតឡាញ

របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ 

    រដ្ឋបាលខេត្ត​បានឱ្យដឹងទៀតថា​ បន្ទាប់ពីក្រុមប្រតិបត្តិការធ្វើការឆែកឆេរ និងត្រួតពិនិត្យលើទីតាំងអគារក្រុមហ៊ុននេះ បានរកឃើញអ្នកប្តឹងចំនួន៥នាក់ជាជនជាតិចិន ដែលមានដូចនៅក្នុងបណ្តឹងលេខ៦២៧ នៅក្នុងបន្ទប់លេខ៣១៦ជាន់ទី៣។ 

    ចំពោះការពិនិត្យលើស្ថានភាពជនជាតិចិនទាំង០៥នាក់ ក្នុងបណ្តឹងនៅក្នុងបន្ទប់លេខ៣១៦ ពុំមានការធ្វើទារុណកម្ម និងមិនមានវត្ថុតាងណាមួយពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ បន្ទាប់ពីពិនិត្យ និងធ្វើការឆែកឆេរទីតាំងខាងលើនេះ គឺបានរកឃើញមានជនបរទេសចំនួន២២៣នាក់ ក្នុងនោះមានស្រីចំនួន៣៥នាក់ ព្រមទាំងវត្ថុតាងមួយចំនួនទៀត។ 

   សូមបញ្ជាក់ថា​ ករណីនេះកំពុងស្ថិតក្នុងនីតិវិធីរបស់សមត្ថកិច្ច។ដោយឡែកព័ត៌មានលម្អិតនឹងផ្តល់ជូននៅពេលបន្ទាប់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print