អតីតចាងហ្វាងកាសែត មនសិការខ្មែរ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាទីប្រឹក្សារាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានអោយដឹងថា,  ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង លោក ដាំ សិទ្ធិ ជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋលេខាធិការ។

សូមបញ្ជាក់ថា លោក ដាំ សិទ្ធិ ជាអតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ។ លោក ដាំ សិទ្ធិ ទើបនឹងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលថ្មីៗនេះ។

លោក ដាំ សិទ្ធិ ក៏ជាចាងហ្វាងកាសែត មនសិការខ្មែរ ជាច្រើនឆ្នាំ បម្រើអោយគណបក្សប្រឆាំង បច្ចុប្បន្នលោក បានយល់ពី រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ ដោយ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍន៍ដល់កម្រិតណា។ 

ព្រះមហាក្សត្រត្រាស់បង្គាប់ , សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print