ខេត្តកំពង់ស្ពឺ : លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានបង្ហោះ ពាក្យកំប្លែង ប៉ុន្តែជាការពិតថា, (ចប់សុន្ទរកថាប្តេជ្ញាចិត្តពីយប់ ព្រឹកនេះ ធ្វើសំណង់ធម្មតា ) ។
លោក ហ៊ុនម៉ានី បានថ្លែងបន្តថា, អរុណសួស្តីលោកតា លោកយាយ ពុកម៉ែ មាមីង បងប្អូន អ្នកកំពង់ស្ពឺយើង។ ជិតបានផ្លូវថ្មី ១ខ្សែទៀតហើយ! នេះជាផ្លែផ្កានៃសន្តិភាព
លោក វី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា, ផ្លូវចាក់ក្រាលកៅស៊ូប្រវែង១៥គីឡូម៉ែត្រ និង ៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំអមលាំង ស្រុកថ្ពង ( ផ្លូវទៅកាន់តំបន់ទឹកធ្លាក់ជ្រាវ ) ត្រូវបានសម្ពោធបើកការដ្ឋានកសាង អញ្ជើញជាអធិបតី ដោយ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ នេះ។
សូមបញ្ជាក់ថា, លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងនាមជាយុវជន ប្រកបដោយសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ជាធនធានមនុស្ស និងប្រមូលយុវជនទូទាំងប្រទេស អោយមានឆន្ទះស្នេហាជាតិ មាតុភូមិ រក្សាសន្តិភាព ដែលបានមកដោយលំបាក ក្រោមការដឹកនាំប្រកប គតិបណ្ឌិត ដ៏ឈ្លាសវៃ របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យកជីវិតជាដើមទុន ដើម្បីកម្ពុជា មាន សន្តិភាព ៕
ដោយ : សិលា