ខេត្តស្វាយរៀង: លោក នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទនិង លោកស្រី បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាល និងសម្ភោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធិផលមួយចំនួនដូចជាជួសជុល ព្រះវិហារ, ផ្លូវ នឹងបង្គោលភ្លើងនៅវត្តពោធិ៍ធំ ឃុំម្រាម ស្រុករមាសហែក នាព្រឹកថ្ងៃទី៤ខែធ្នូឆ្នាំ២០២២។
ក្នុងឪកាសនោះលោក ស៊ូ ម៉ុល អភិបាល នៃគណៈអភិបាលស្រុករមាសហែកបានថ្លែងថា
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវផែនការសកម្មភាព និងយុទ្ធសាស្ត្រ ប្រកបដោយស្មារតីបុរសកម្ម និងទាន់ពេលវេលា ជាពិសេសការដាក់ចេញនូវគោលនយោបាយចាក់វាក់សាំង ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុលោមតាម “អភិក្រមផ្ការីក” ។
លោក បានបន្ថែមថាចំពោះវិស័យពុទ្ធសាសនានៅទូទាំងស្រុករមាសហែកវត្តមានចំនួន៥២ ព្រះអង្គ ៣០២អង្គភិក្ខុ១៦៩អង្គសាមណេរ១៣៣០ ដោយឡែកវត្តអំពិលពោធិ៍ធំ ជាវត្តមួយស្ថិតនៅភូមិបឹងម្ខាង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង មាន ផ្ទៃដីទំហំជាក់ស្ដែងបច្ចុប្បន្ននេះ ទទឹងមានប្រវែង១០០ម៉ែត្រ និងបណ្ដោយប្រវែង២១០ម៉ែត្រដោយ វត្តនេះត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៨៤៧ ដោយលោកគ្រូចៅអធិការព្រះនាម សុខ គីម ចាប់តាំង ពី ឆ្នាំ ១៩៤៧ រហូតមកដល់បច្ចុប្បន្នមានព្រះគ្រូចៅអធិការវត្តចំនួន៩ ព្រះអង្គហើយខណះព្រះគ្រូចៅអធិការ យ៉ង ប៉ាត គង់នៅសព្វថ្ងៃនេះ ។
ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតទីអារាមវត្តទាំងមូល ត្រូវបំផ្លាញខ្ទេចខ្ទីគ្មានសល់អ្វីឡើយ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បងប្អូនប្រជាពលរដ្ឋបានរូបរួមគ្នាកសាងវត្តឡើងវិញបន្តិចម្តងៗ រហូត ដល់ សព្វថ្ងៃនេះ ។
ក្នុងឪកាសនោះ លោកអភិបាលស្រុករមាសហែកក៏បាន ថ្លែងអំណគុណយ៉ាងជ្រាវជ្រៅចំពោះ លោក នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួង កសិកម្មក្រាប ម៉ាញ់ និងនេសាទ និងលោកស្រី បានជួយជួសជុល និងកសាងមានដូចតទៅ៖ ចាក់ប្លង់សសាលាឆាន់ និងសមិទ្ធផលនានាជាច្រើននៅវត្តអំពិលពោធិ៍ធំ ស្ថិតក្នុងឃុំម្រាមនេះផងដែរ។
លោក នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានមានប្រសាសន៏ផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៃកម្ពុជាក៏ដូចជា លោក រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទផងដែរ។
លោក បន្តថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើអោយប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសសុខសន្តិ ភាព សុវត្ថិភាព ល្អប្រសើរធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយអនុវត្តតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច មានស្ថិរភាពល្អប្រសើរ ផងដែរ។
លោក បានបន្ថែមថា ប្រទេសកម្ពុជាយើងបានចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងអត្រាគ្របដណ្តប់ទាំងដុស មូលដ្ឋាន និងជួសជំរុញ ហើយបច្ចុប្បន្នយើងកំពុងតែបន្តចាក់ដូសទី៥ បន្ថែមទៀតមិនថាមនុស្សចាស់ឬក៏ក្មេងឡើយ។
លោក បន្តថា សមិទ្ធិផលនានាជាច្រើនដែលបានកសាងនាពេលកន្លងមក ក៏ដូចជាធ្វើពិធីសម្ភោធពេលនេះគឺចំណាយថវិការសរុបចំនួន ៣៨៨១៣ដុល្លារ។
ហើយពេលដែលទទួលបានសមិទ្ធិផលនេះសូមបងប្អូនប្រជាពលរដ្ឋជួយថែរក្សាទាំងអស់គ្នាអោយបានគង់វង្សព្រោះវាជាសម្បត្តិរួម មិនមែនជារបស់បុគ្គលណាម្នាក់ឡើយខណះលោកបាន ស្នើរដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ អោយបានគ្រប់គ្នានិងជំរុញដល់បងប្អូនប្រជាពលរដ្ឋដែលអត្តសញ្ញាប័ណ្ណរបស់ខ្លួនហួស សុពលភាពសូមអញ្ជើញមកធ្វើថ្មីនិងពុកម៉ែបងប្អូនចាស់ក្មេងនាំគ្នាមកចាក់វាក់សាំងអោយបានគ្រប់ដូសនិងដូសជំរុញអោយបានៗគ្នា។
បន្ទាប់មកដើម្បីជារបស់កំដៃ លោកនុត ចន្ទ័សុខា ក៏បានឧបត្ថមថវិការដល់បងប្អូនប្រជាពរដ្ឋដែលបានចូលរួមប្រមាណជាង៦០០នាក់ម្នាក់ៗចំនួន២ម៉ឺនរៀលនិងបន្តដាំកូនឈើក្នុងវត្តពោធ៏ធំ យ៉ាងភាពស្និតស្នាលផងដែរ៕ ដោយ៖ សុថាន