សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ២ទីតាំងក្នុងភូមិសាស្ត្រស្រុកមោងឫស្សី និងដុតបំផ្លាញវត្ថុតាងចោលនឹងកន្លែង

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ លោកវរសេនីយ៍ទោ បឿ អាត ប្រធានក្រុមប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ គោលដៅស្រុកមោងឫស្សី បានដឹកនាំកម្លាំងសហការជាមួយសហគមន៍នេសាទ ឃុំកកោះ និងឃុំព្រៃតូច បន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ២ទីតាំងក្នុងភូមិសាស្ត្រស្រុកមោងឫស្សី និងដុតបំផ្លាញវត្ថុតាងចោលនឹងកន្លែង។

របាយការណ៍ដដែល​បន្តថា​ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ​ កម្លាំងសរុបចំនួន ១១នាក់ បានចុះទៅបង្រ្កាបបទល្មើសនេសាទ ០១លើក នៅត្រង់ចំណុចបឹងអាជ្រឹង ក្នុងភូមិសាស្ត្រឃុំព្រៃតូច ភូមិកូនខ្លុង និងចំណុចឆ្កែខាំក្ងោក ក្នុងភូមិសាស្ត្រឃុំកកោះ ភូមិទួលព្រំ២ ស្រុកមោងឫស្សី។

ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការរួមមាន កាណូតចំនួន ០៣គ្រឿង កាំបិតចំនួន០៥ ដើម និងកណ្តៀវចំនួន ០៤ដើម។ ជាលទ្ធផលនគរបាលជំនាញបង្ក្រាបបាន៖ សាច់មងប្រវែង ១,៨៥០ម៉ែត្រ, ឡុកចាប់ត្រីចំនួន ០៧គ្រឿង, បង្គោលចំនួន ៤៤៥ដើម,បានលែងកូនត្រីនិងត្រីចំរុះចំនួន ២០០គីឡូក្រាម ។

...

គួរបញ្ជាក់ថា​ ចំពោះករណីនេះ រាល់វត្ថុតាងដែលបង្ក្រាប បានសមត្ថកិច្ចកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែងដោយឡែកជនល្មើស បានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print