អ៊ុយក្រែន៖ នាវារុស្ស៊ី ផ្ទុកកាំជ្រួចមីស៊ីល Kalibr ជាង ១០០ គ្រាប់ ល្បាតនៅដែនសមុទ្រ

ចែករំលែក៖

អ៊ុយក្រែនអះអាងថា ខ្លួនបាន ឃើញនាវាដឹកមីស៊ីលរុស្ស៊ីចំនួន ៩គ្រឿង ដែលផ្ទុកមីស៊ីលប្រភេទ Kalibrជាង១០០ដើមកំពុងប្រតិបត្តិការនៅសមុទ្រខ្មៅ និងសមុទ្រមេឌីទែរ៉ាណេចំពេលមានអរិភាពដ៏ខ្លាំងក្លា។

នៅក្នុងសេចក្តីជូនដំណឹងរបស់កងទ័ពជើងទឹកអ៊ុយក្រែនបានបញ្ជាក់ថា ខ្លួនបានរកឃើញនាវាយោធារុស្ស៊ីចំនួន២១គ្រឿងកំពុងប្រតិបត្តិការនៅសមុទ្រខ្មៅ ក្នុងនោះនាវាដឹកមីស៊ីលចំនួន៤គ្រឿងបានផ្ទុកកាំជ្រួចមីស៊ីល Kalibr ចំនួន ២៤ដើម។ កងនាវាចរណ៍អ៊ុយក្រែនបានបង្ហើបថា “នៅសមុទ្រមេឌីទែរ៉ាណេមាននាវាសត្រូវចំនួន ៩គ្រឿង ក្នុងនោះមាន៥គ្រឿងបំពាក់មីស៊ីល Kalibr សរុបចំនួន៧៦ដើម” ។
យោងតាមប្រភព PravdaUkraine រុស្ស៊ីក៏កំពុងរក្សានាវាចម្បាំងពីរគ្រឿងនៅក្នុងសមុទ្រ Azov ហើយបន្តគ្រប់គ្រងទំនាក់ទំនងយ៉ាងពេញលេញនៅក្នុងតំបន់។ មីសុីលKalibr ជាគំរូកាំជ្រួចសំខាន់ដែលកងទ័ពជើងទឹករុស្ស៊ីប្រើក្នុងអំឡុងយុទ្ធនាការយោធានៅអ៊ុយក្រែន។ ព័ត៌មានអំពីនាវាចម្បាំងរុស្ស៊ីផ្ទុកមីស៊ីល Kalibr ដែលកំពុងប្រតិបត្តិការនៅសមុទ្រខ្មៅ និងសមុទ្រមេឌីទែរ៉ាណេកើតឡើងក្នុងបរិបទនៃជំនឿរបស់បស្ចិមប្រទេសនាពេលថ្មីៗនេះដែលថាទីក្រុងមូស្គូខ្វះមីស៊ីល និងគ្រាប់រំសេវ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រុស្ស៊ីបាននិងកំពុងឈានទៅមុខបន្តិចម្តងៗនៅលើរណសិរ្សបូព៌ា ហើយបានដកខ្លួនចេញពីផ្នែកមួយនៃខេត្ត Kherson ប្រឈមមុខនឹងសម្ពាធប្រឆាំងការវាយប្រហារពីកងកម្លាំងអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេនៅតែរក្សាភាពញឹកញាប់នៃការវាយប្រហារតាមអាកាសទៅលើគោលដៅនានាទូទាំងប្រទេសអ៊ុយក្រែន៕ ដោយធីរីណា

...

រូប​ភាព​ :​ CAND

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print