ភ្នំពេញ : លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា វាយប្រហារទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិ ៣ជំនាន់
១- មេរៀនបទពិសោធន៍របស់ក្រុមឧទ្ទាមក្រៅច្បាប់នៅដដែល = ក្លាហាននិងមានវីរភាពនៅស្រុកបារាំងក្នុងការវិលចូលស្រុក តែមិនហ៊ានអើតក្បាលមកជាក់ស្តែង គេក្លាហាននិងជោគជ័យក្នុងអារម្មណ៍?
២- ក្រុមឧទ្ទាមក្រៅច្បាប់នៅតែយកអាជិត៣លាននាក់មកនិយាយ = ជិត៣លាន បានរសាត់ បាត់ទៅហើយព្រោះមានតាំងពី១០ឆ្នាំមកម៉្លេះ?
៣- ទណ្ឌិតក្បត់ជាតិថាចូលទៅក្នុងស្រុកដើម្បីប្រគល់អំណាចជូនប្រជាពលរដ្ឋខ្មែរ = តើបានអំណាចពីណាប្រគល់បើទណ្ឌិតមេឧទ្ទាមក្រៅច្បាប់អត់មានអំណាចផង?
៤- ទណ្ឌិតក្បត់ជាតិនៅតែមានគំនិតវិលចូលស្រុក = គឺជាក្តីស្រមើស្រម៉ៃពីចម្ងាយរាប់មុឺនគីឡូម៉ែត្រ?
៥- ការដាក់ចេញគោលការណ៍ឧបត្ថម្ភសាច់ប្រាក់សង្គមកិច្ចជូនប្រជាជនក្រីក្រ = បែរទៅជាថាគណបក្សប្រជាជនកម្ពុជាភ័យខ្លាចបក្សភ្លើងទៀនទៅវិញ?
៦- គេថាអ្នកឈ្នះមិនមានសក្តានុពលទេ = តែបើអ្នកចាញ់គេថាប្រកបដោយសក្តានុពល?
៧- សុន ឆ័យ ធ្វើទុក្ខបុកម្នេញខ្លួនឯងតាមរយៈអំពើល្មើសច្បាប់ = គ្មាននរណាធ្វើទុក្ខបុកម្នេញសុន ឆ័យទេ?
៨- គ្រាន់តែរាជរដ្ឋាភិបាលកម្ពុជាឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនងាយរងគ្រោះដោយគ្រោះធម្មជាតិ = ក៏ពួកប្រឆាំងវាថ្នាំងថ្នាក់ដែរ អញ្ចឹងបានជាវាអន្តរាយនឹង?
៩- នៅកម្ពុជា ការឧបត្ថម្ភប្រាក់របស់ក្រុមហ៊ុនឯកជនដល់គណបក្សនយោបាយ = មិនខុសច្បាប់ទេ?
១០- ក្នុងបរិបទមានការរាតត្បាតពីជម្ងឺកូវីដ១៩ = បណ្តាប្រទេសនៅលើពិភពលោកសុទ្ធតែរងនូវវិបត្តិនិងភាពក្រីក្របានធ្លាក់ចុះ គ្មានប្រទេសណារួចខ្លួនទេ? ៕
ដោយ : សហការី