ចិនបន្ធូរបន្ថយវិធានការបន្ថែមទៀតដើម្បីការពារ COVID-19 នឹងបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញក្នុងពេលឆាប់ៗនេះ

ចែករំលែក៖

ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់ចិនបានបន្ថយការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ទីក្រុងប៉េកាំងគ្រោងនឹងប្រកាសពីការបន្ធូរបន្ថយបន្ថែមទៀតនៃការហាមឃាត់ការទប់ស្កាត់ជំងឺកូវីដ-១៩ដ៏តឹងរុឹងមួយចំនួនរបស់ខ្លួននៅថ្ងៃទី៧ ខែធ្នូ ខាងមុខដើម្បីបើកទ្វារសេដ្ឋកិច្ចឡើងវិញ ។

សកម្មភាពខាងលើកើតឡើងក្រោយពេលដែលមានករណីឆ្លងកូវីដ-១៩ថយចុះ ។ នៅថ្ងៃទី៥ខែធ្នូនេះ ចិនរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងស្រុកថ្មីចំនួន ៤,២៤៧ករណី តែប៉ុណ្ណោះ ។
គណៈកម្មការសុខភាពជាតិចិនបានរាយការណ៍ឱ្យដឹងនៅថ្ងៃទី៥ខែធ្នូថា ប្រទេសចិនដីគោកកាលពីថ្ងៃអាទិត្យបានរកឃើញមានករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកចំនួន៤,២៤៧ករណី។
គណៈកម្មការបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនទៀតថា ក្នុងរយៈពេលដូចគ្នា មានអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៣,៩១៣នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ បន្ទាប់ពីបានជាសះស្បើយឡើងវិញកាលពីថ្ងៃអាទិត្យ។
ទោះជាយ៉ាងណា ក្នុងរបាយការណ៍ដដែលពុំមានករណីអ្នកស្លាប់ថ្មីបន្ថែមទៀតទេ ខណៈដែលចំនួនអ្នកស្លាប់សរុបនៅត្រឹមចំនួន ៥,២៣៥ករណីនៅទូទាំងប្រទេសចិន៕ ដោយធីរីណា

...

រូប​ភាព​ :​ TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print