នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំគណៈប្រតិភូអគ្គបញ្ជាការគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីចិន

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូអគ្គបញ្ជាការ គោរពវិញ្ញាណក្ខន្ធ លោក ជាំង ហ្សេមីន (Jiang Zemin) អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

ពិធីគោរពវិញ្ញាណក្ខន្ធបានប្រព្រឹត្តទៅនៅស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នេះ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានប្រគល់ប្រគល់លិខិតរំលែកទុក្ខតាមរយៈ វរសេនីយ៍ឯក​ពិសេស ថាំង ហាវ ប្រធានការិយាល័យ​អនុព័ន្ធយោធា​ចិនប្រចាំកម្ពុជា ដោយបានបញ្ជាក់ថា «មរណភាពរបស់ឯកឧត្តមជាំង ហ្សេមីន គឺជាការបាត់បង់ដ៏ធំធេងនូវរដ្ឋបុរសដ៏អស្ចារ្យរបស់មហាមិត្តចិន ដែលបានលះបង់ពេលវេលាមួយជីវិត លើកកម្ពស់ជីវភាពរស់នៅប្រកបដោយវិបុលភាពនៃប្រជាជនចិន»។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ត លោក ជាំង ហ្សេមីន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print