នាយករដ្ឋមន្ត្រីរុស្ស៊ី៖​ ទណ្ឌកម្មសេដ្ឋកិច្ចខុសច្បាប់របស់លោកខាងលិច​នឹងត្រូវបរាជ័យ

ចែករំលែក៖

អន្តរជាតិ​៖​ បើ​តាមទីភ្នាក់ងារសារព័ត៌មាន​ RT​ របស់​រុស្សី​បានចុះផ្សាយ​នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៦​ ខែធ្នូឆ្នាំ​២០២២នេះ​ថា៖​ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បាននិយាយក្នុងអំឡុងសន្និសីទតាមវីដេអូជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang កាលពីថ្ងៃចន្ទថា ប្រទេសលោកខាងលិចដែលប្រើមធ្យោបាយខុសច្បាប់ដើម្បីសម្លុតអ្នកដទៃឱ្យលេងតាមច្បាប់របស់ពួកគេ ទីបំផុតនឹងត្រូវបរាជ័យ។

លោក Mishustin បានសង្កេតឃើញថា “សណ្តាប់ធ្នាប់ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងធ្ងន់ធ្ងរ”។ លោកបន្ថែមថាប្រទេសលោកខាងលិចមួយចំនួនបានសម្រេចចិត្តប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ច ការដាក់កំហិត និងសម្ពាធនយោបាយខុសច្បាប់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់ច្បាប់របស់ពួកគេ ខណៈដែលពួកគេបដិសេធទាំងស្រុងនូវផលប្រយោជន៍របស់ប្រទេសដទៃ។

លោកបានបន្តទៀតថា ភាពជាដៃគូយុទ្ធសាស្ត្ររបស់រុស្ស៊ីជាមួយចិននឹងទទួលជោគជ័យ ហើយនិង “បង្ហាញពីសក្តានុពលច្នៃប្រឌិតដ៏អស្ចារ្យរបស់ខ្លួន” នៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយដែលកំពុងផ្លាស់ប្តូរ៕ ដោយ៖សហការី
រូបភាព​៖ RT

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print