ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ អស់ចំនួន០៦ខ្នង នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖ បេី​យោង​តាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​អង្គារ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ មានករណី​អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ អស់ចំនួន០៦ខ្នង កាលពីវេលាម៉ោង​ ៩​យប់ថ្ងៃចន្ទទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុច ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

របាយការណ៍ដដែល​បន្តថា​ ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ អស់ចំនួន០៦ខ្នងរួមមាន៖ ១- ផ្ទះឈ្មោះ ពត ណាក់ ភេទស្រី អាយុ៣៥ឆ្នាំ ផ្ទះធ្វើពីឈើលាយថ្ទទំហំ( ៨ម គុណ២៥ម ) ឆេះស្ទើរអស់ទាំងស្រុង។ ២- ផ្ទះឈ្មោះ ហៀង ផល្លា ភេទប្រុសអាយុ៥៤ឆ្នាំ ផ្ទះឈើទំហំ (៨ម×២៥ម)ឆេះផ្នែកខាងក្រោយទាំងស្រុង។ ៣- ផ្ទះឈ្មោះ ហួត សំអូន ភេទស្រី អាយុ៧៥ឆ្នាំ ផ្ទះឈើទំហំ (៩ម×៣៥ម)ឆេះអស់ខាងក្រោយទាំងស្រុង។៤- ផ្ទះឈ្មោះ ដោក ចំរើន ភេទប្រុស អាយុ ៥៤ឆ្នាំ ផ្ទះទំហំ(៨ម×៣៥ម)ឆេះទាំងស្រុង។៥- ផ្ទះឈ្មោះ ហ៊ិន ហុកលី ភេទប្រុសអាយុ៨៧ឆ្នាំ ផ្ទះទំហំ(១០ម×៥០ម) ឆេះអស់ទាំងស្រុង ។៦- ផ្ទះឈ្មោះ ហ៊ិន ហុកឡេ ភេទប្រុសអាយុ៧៥ឆ្នាំ ផ្ទះទំហំ(១០ម×៥០ម)ឆេះអស់ទាំងស្រុង ។

ប្រភពដដែលបន្តថា​ មូលហេតុ  ក្នុងគ្រោះអគ្គិភ័យនេះ (កំពុងស្រាវជ្រាវបន្ត)។

...

ករណីអគ្គិភ័យខាងលើ រថយន្តពន្លត់ អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចេញអន្តរាគមន៍ពន្លត់ ប្រើប្រាស់ទឹកអស់ចំនួន២៥រថយន្ត ទើបរលត់អស់ទាំងស្រុង និងមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕ ដោយ៖អារុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print