ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបញ្ចូនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដុំថ្មគប់) និងធ្វើឱ្យខូចខាតដោយចេតនា (គប់បំបែកម៉ូតូ) ទៅកាន់តុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ ដែលបង្កឡេីងកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០១និង១០នាទី ត្រង់ចំណុចក្បែរស្ថានីយប្រេងឥន្ធនៈPTT ផ្លូវលេខ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កន្លងទៅ ។
ក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១/ឈ្មោះ មុំ ស៊ីផា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ ទី២/ឈ្មោះ គា គឹមគីម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន អ្នកទាំងពីរមានទីលំនៅផ្ទះលេខ១៥ ផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យចំនួន០១នាក់ដែលឃាត់ខ្លួនមានឈ្មោះ ម៉ម ចិត្រ្តា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ផ្ទះលេខ១១២ ផ្លូវលំ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
– សម្ភារៈខូចខាត : ១/ម៉ូតូចំនួន០២គ្រឿង (ទី១ម៉ាកHONDA SCOOPY ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GM-8597 ខូចខាតផ្នែកខាងមុខ, និងទី២ម៉ាកHONDA DREAM C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HF-0399 ខូចខាតផ្នែកខាងក្រោយ ) ។
ចំណែកវត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាក SUZUKI NEX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HD-6745 ចំនួន០១គ្រឿង (ម៉ូតូរបស់ជនសង្ស័យ) ២/ម៉ូតូម៉ាកHONDA SCOOPY ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GM-8597 ចំនួន០១គ្រឿង (ម៉ូតូរបស់ជនរងគ្រោះឈ្មោះ គា គឹមគីម) ៣/ម៉ូតូម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HF-0399(ម៉ូតូរបស់ជនរងគ្រោះឈ្មោះ មុំ សុផា), ៤/ដុំថ្មចំនួន០៧ដុំ, ៥/ទូរស័ព្ទដៃម៉ាកOPPO ពណ៌ខៀវចំនួន០១គ្រឿង ។
គួរបញ្ចាក់ថា កាលពីថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០១និង១០នាទី ជនរងគ្រោះឈ្មោះ គា គឹមគីម ភេទប្រុស អាយុ២៤ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកHONDA SCOOPY ពណ៌ក្រហម ឌុបជនរងគ្រោះឈ្មោះ មុំ សុផា ភេទប្រុស អាយុ ២៥ឆ្នាំ រួមដំណើរជាមួយមិត្តភក្តិចំនួន០២នាក់ទៀតទី០១ឈ្មោះ គឹម វាស្នា ភេទប្រុស អាយុ១៦ឆ្នាំ ទី០២ឈ្មោះ គឹម ឡាយ ភេទប្រុស អាយុ១៧ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ (ម៉ូតូរបស់ជនរងគ្រោះឈ្មោះ មុំ សុផា) ឌុបគ្នា ចេញពីផឹកស៊ីនៅឃ្លាំងគ្មានលេខ ផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងគោលបំណងជូនមិត្តភក្តិ០២ខាងលើទៅផ្ទះ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលជនរងគ្រោះ និងមិត្តភក្តិជិះម៉ូតូដល់ចំណុចក្បែរស្ថានីយ៍ប្រេងឥន្ធនៈPTT ផ្លូវ២១៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យចំនួន០៣នាក់ ទី១ឈ្មោះ ម៉ម ចិត្រា ភេទប្រុស អាយុ២០ឆ្នាំ ទី២ឈ្មោះ បី ភេទប្រុស អាយុ២៣ឆ្នាំ ទី៣ឈ្មោះ ទី ភេទប្រុស អាយុ១៩ឆ្នាំ ជិះម៉ូតូចំនួន០២គ្រឿង ទី១ម៉ាកSUZUKI NEX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HD-6745 ទី២ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ មិនចាំសេរី មិនស្គាល់ស្លាកលេខ កំពុងឈប់ម៉ូតូនៅក្បែរចិញ្ចើមផ្លូវ បានធ្វើសកម្មភាពយកដុំថ្មគប់មកលើជនរងគ្រោះ និងមិត្តភក្តិជាច្រើនដុំ បណ្តាលឱ្យត្រូវចំក្បាលជនរងគ្រោះទាំងពីរនាក់ ដួលម៉ូតូទាំងពីរគ្រឿង ជនរងគ្រោះឈ្មោះ មុំ សុផា រងរបួសបែកលលាក្បាលផ្នែកខាងមុខឆៀងខាងឆ្វេង ចំណែកជនរងគ្រោះឈ្មោះ គា គឹមគីម បាក់ដៃខាងឆ្វេង និងខូចខាតម៉ូតូ ។ ភ្លាមៗនោះក៏មានកម្លាំងសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតបានឃើញហេតុការណ៍នោះ ក៏បានធ្វើការអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ម៉ម ចិត្ត្រា រួមនិងវត្ថុតាង ១/ម៉ូតូម៉ាក SUZUKI NEX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HD-6745 ចំនួន០១គ្រឿង (ម៉ូតូរបស់ជនសង្ស័យ) ២/ម៉ូតូម៉ាកHONDA SCOOPY ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GM-8597 ចំនួន០១គ្រឿង (ម៉ូតូរបស់ជនរងគ្រោះឈ្មោះ គា គឹមគីម ខូចខាតផ្នែកខាងមុខ) ៣/ម៉ូតូម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HF-0399 (ម៉ូតូរបស់ជនរងគ្រោះឈ្មោះ មុំ សុផា ខូចខាតកន្ទុយម៉ូតូផ្នែកខាងក្រោយ) , ៤/ដុំថ្មចំនួន០៧ដុំ, ៥/ទូរស័ព្ទដៃម៉ាកOPPO ពណ៍ខៀវចំនួន០១គ្រឿង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ចំណែកជនស្ស័យ០២នាក់ទៀតបានរត់គេចខ្លួនបាត់ ។ ចំពោះជនរងគ្រោះឈ្មោះ មុំ សុផា ដែលរងរបួសបែកក្បាលត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជោរៃ សមត្ថកិច្ចយើងមិនអាចធ្វើការបំភ្លឺបានទេ ហើយជនរងគ្រោះឈ្មោះ គា គឹមគីម ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យម្លិះដង្កោ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានធ្វើសកម្មភាពប្រើដុំថ្មគប់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរប្រាកដមែន ដោយ សារជនសង្ស័យ និងបក្ខពួក ខឹងជនរងគ្រោះ និងមិត្តភក្តិបានជេររូបគេ (ជនសង្ស័យ) និងបក្ខពួក នៅពេលជិះម៉ូតូស្របទិសគ្នា ទើបរូបគេ (ជនសង្ស័យ) និងបក្ខពួក បានរើសដុំថ្មស្ទាក់ចាំគប់ទៅលើជនរងគ្រោះតែម្តង ហើយជនរងគ្រោះឈ្មោះ គា គឹមគីម និងឈ្មោះ សុខ ស៊ីដាន ភេទប្រុស អាយុ៣៣ឆ្នាំ (ត្រូវជាបងថ្លៃរបស់ជនរងគ្រោះឈ្មោះ មុំ សុផា) ក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យនិងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕ ដោយ ៖ ភារ៉ា ដង្កោ