លោកស្រី ទូត បញ្ញា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ជាំង ជឺមីន (Jiang Zemin) អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា នាព្រឹកថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២២ លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ជាំង ជឺមីន (Jiang Zemin) អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានទទួលមរណភាពកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ បានប្រព្រឹត្តទៅនៅស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបន្តថា, ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនោះ លោកស្រី រដ្ឋលេខាធិកា ទួត បញ្ញា បានសម្ដែងនូវការចូលរួមរំលែកទុក្ខជាមួយស្ថានទូត រដ្ឋាភិបាល និងប្រជាជនចិន ក៏ដូចជាគ្រួសារសពអតីតប្រធានាធិបតីចិន ព្រមទាំងបានចារសាររំលែកទុក្ខ នៅក្នុងសៀវភៅមរណទុក្ខ ផងដែរ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print