ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន និងបដិសេធ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងអាក្រក់ បង្កអសន្តិសុខ និងបំពុលបរិយាកាសសង្គម ។ ជាក់ស្តែងរូបភាព នេះ ជារូបភាពនៅបរទេស មិនមែនជារូបភាពនៅក្នុងទីក្រុងភ្នំពេញនោះទេ ។ នេះបេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី០៦ ខែធ្នូ ឆ្នាំ២០២២។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានសង្កត់ធ្ងន់ថា៖ ពេលនេះសមត្ថកិច្ចជំនាញ កំពុងតែធ្វេីការស្រាវជ្រាវរកម្ចាស់គណនីដែលផុសព័ត៌មានមិនពិតនេះ ដេីម្បីទទួលខុសត្រូវចំពោះមុខច្បាប់ ៕ដោយ៖សហការី