អនុប្រធានាធិបតីអាហ្សង់ទីន ត្រូវបានកាត់ទោសឲ្យជាប់គុក ៦ឆ្នាំ ពីបទពុករលួយ

ចែករំលែក៖

លោកស្រី Cristina Fernandez de Kirchner – អនុប្រធានបច្ចុប្បន្នរបស់ប្រទេសអាហ្សង់ទីន – នឹងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំពីបទពុករលួយនិងត្រូវបានហាមឃាត់មិនឱ្យកាន់តំណែងសាធារណៈអស់មួយជីវិត នេះបើយោងតាមសេចក្តីសម្រេចរបស់តុលាការសហព័ន្ធនៅទីក្រុង Buenos Aires ។

កាលពីថ្ងៃទី៦ ខែធ្នូ អនុប្រធានាធិបតីអាហ្សង់ទីនបច្ចុប្បន្នលោកស្រី Cristina Fernandez de Kirchner ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំពីបទពុករលួយ និងត្រូវបានហាមឃាត់ចូលរួមនយោបាយនិងកាន់តំណែងសាធារណៈអស់មួយជីវិត។
បន្ទាប់ពីរយៈពេលបីឆ្នាំកន្លះនៃដំណើរការនីតិវិធីដោយមានការចូលរួមពីសាក្សីជាង ១00 នាក់ តុលាការសហព័ន្ធក្នុងរដ្ឋធានី Buenos Aires បានប្រកាសសាលក្រមប្រឆាំងនឹងអនុប្រធាន Kirchner ។ ទោះជាយ៉ាងណា លោកស្រី នឹងនៅមានសេរីភាពរហូតដល់ចប់អាណត្តិ ដោយសារអភ័យឯកសិទ្ធិ។
លោកស្រី Kirchner បានបម្រើការជាអនុប្រធាន និងជាប្រធានព្រឹទ្ធសភាអាហ្សង់ទីន ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៩។ នាងអាចត្រូវបានដកអភ័យឯកសិទ្ធិដោយសំឡេងពីរភាគបីប៉ុណ្ណោះ ដែលនេះជាភាពមិនអាចទៅរួចក្នុងសភាជាន់ខ្ពស់។ លោកស្រីក៏មានសិទ្ធិប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសនេះទៅតុលាការកំពូល។
លោកស្រី Kirchner បានបដិសេធរាល់ការចោទប្រកាន់ ដោយហៅវាថាជាទង្វើនយោបាយ និងមានភាពមិនប្រក្រតី។ ក្នុងរយៈពេលប៉ុន្មាននាទីនៃការសម្រេចនេះ លោកស្រី បាននិយាយថា វាហួសពី “ច្បាប់” របស់អាហ្សង់ទីន៕

...

រូប​ថត​ :​ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print