ព័រទុយហ្គាល់បំបាក់ស្វ៊ីស៦ទល់១ ខណៈអេស្ប៉ាញហាលអាវក្រោមថ្វីជើងម៉ារ៉ុកក្នុងបាល់កាត់សេចក្តីប៉េណាល់ទី

ចែករំលែក៖

 គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Fernando Santos បានរក្សាខ្សែប្រយុទ្ធ Cristiano Ronaldo ឲ្យនៅកៅអីបម្រុងសម្រាប់ជំនួបវគ្គ១៦ក្រុមចុងក្រោយដោយឈ្នះស្វីស៦ទល់១ ហើយកីឡាករ Goncalo Ramos រកបានគ្រាប់បាល់៣គ្រាប់ម្នាក់ឯង។

 លោក Santos បានដាក់ Ronaldo ក្នុងកៅអីបម្រុងក្នុងតង់ទី១ក្នុងការប្រកួតជាមួយស្វ៊ីសកាលពីរាត្រីថ្ងៃទី៦ ខែធ្នូ។ ព័រទុយហ្គាល់បានបង្ហាញពីការអវត្តមានរបស់កីឡាករវ័យ៣៧ឆ្នាំរូបនេះដោយស្លូតបូត ខណៈដែលខ្សែប្រយុទ្ធ Benfica វ័យ២១ឆ្នាំ Ramos បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ដំបូងនៃការប្រកួតនេះក្នុងការចាប់ផ្តើមជាអន្តរជាតិលើកដំបូងរបស់គាត់ ដើម្បីជួយរៀបចំការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រជាមួយនឹងជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ម៉ារ៉ុក ដែលយក ឈ្នះ អេស្ប៉ាញ ដោយ បាល់ ប៉េណាល់ទីកាត់សេចក្តី។

ការប្រកួតក្នុងតង់ទី១ Ramos បានចាប់ផ្តើមការប្រកួតបាន១៧នាទី ក៏ស៊ុតបញ្ចូលទី១គ្រាប់នាំមុខ បន្ទាប់មកខ្សែការពារវ័យ៣៩ឆ្នាំPepe បានតែតបញ្ចូលទីគ្រាប់ទី២ឲ្យព័រទុយហ្គាល់ មុនចប់ការប្រកួតក្នុងតង់ទី១។ការបង្ហាញខ្លួនជាលើកដំបូងក្នុងក្តីស្រមៃរបស់Ramos បានរកគ្រាប់បាល់ទី៣ នៅនាទីទី៥១ និង Raphael Guerriero បានបញ្ចប់ដោយរកគ្រាប់បាល់ទី៤នៅ៤នាទីក្រោយមក។

ខ្សែការពារ Manuel Akanji របស់ Manchester City បានរក១គ្រាប់សងវិញសម្រាប់ស្វីសនៅនាទីទី៥៨ ប៉ុន្តែ Ramos ទទួលបានគ្រាប់ទី៣របស់គាត់ភ្លាមៗនៅនាទីទី៦៧ ខណៈដែលគ្រាប់បាល់ចុងក្រោយគឺគ្រាប់បាល់ទី៦ រកបានដោយកីឡាករ Rafael Leao នៅម៉ោងបន្ថែមនាទីទី៩០+២។

ជាមួយគ្នានេះខ្សែប្រយុទ្ធ Ronaldo បានរកគ្រាប់បាល់១គ្រាប់បំប៉ោងសំណាញ់ទីដែរ ប៉ុន្តែត្រូវបានដកចេញដោយសារបាល់offside ដូច្នេះព័រទុយហ្គាល់បានយកឈ្នះស្វ៊ីសក្នុងលទ្ធផល៦ទល់១ ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។

 ចំណែកអេស្ប៉ាញបានរងបរាជ័យជាលើកទី២ក្នុងព្រឹត្តិការណ៍ World Cup ដែលបានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ហើយឆ្នាំនេះក្រុមគោជល់អេស្ប៉ាញបានចាញ់ក្រុមមកពីតំបន់អាហ្វ្រិកម៉ារ៉ុកក្នុងបាល់កាត់សេចក្តីប៉េណាល់ទី៣ទល់០ ក្រោយពីប្រកួតស្មើគ្នា០ទល់០ទាំងម៉ោងបន្ថែម។

កីឡាករ Achraf Hakimi បានធ្វើឱ្យខ្លួនគាត់ក្លាយជាវីរបុរសជាមួយនឹងការស៊ុតបាល់ប៉េណាល់ទីគ្រាប់ទី៣ជាគ្រាប់ជ័យជម្នះ ខណៈដែលម៉ារ៉ុកបានធ្វើឱ្យក្រុមអេស្ប៉ាញមានការភ្ញាក់ផ្អើលក្នុងលទ្ធផលប៉េណាល់ទី បន្ទាប់ពីការស្មើដោយគ្មានគ្រាប់បាល់ដើម្បីឈានទៅដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោក។

 ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បញ្ចូលទីបានទេបន្ទាប់ពី១២០នាទី ហើយអេស្ប៉ាញបានបរាជ័យក្នុងការបំប្លែងការស៊ុតបាល់ប៉េណាល់មិនចូល៣គ្រាប់របស់ពួកគេ ដោយអ្នកចាំទី Yassine Bounou សង្គ្រោះបាន២គ្រាប់យ៉ាងអស្ចារ្យ។

 កីឡដ្ឋាន Education City ភាគច្រើនដោយអ្នកគាំទ្រម៉ារ៉ុក ដែលបានអបអរសាទរក្រុមប្រទេសរបស់ខ្លួនឈានទៅវគ្គ៨ក្រុមចុងក្រោយជាប្រវត្តិសាស្ត្រ និងជាលើកដំបូងដែលពួកគេនឹងត្រូវជួបជាមួយព័រទុយហ្គាល់នៅថ្ងៃសៅរ៍នេះ។

 អ្នក គាំទ្រ របស់ ក្រុម អាហ្វ្រិក ខាង ជើងមួយនេះ បានអបអរយ៉ាងខ្លាំងរហូតដល់ អ្នកគាំទ្រខ្លះបានថើបកីឡាករបង្ហាញពីក្តីរំភើប និងសេចក្តីស្រលាញ់របស់ពួកគេ។ ជ័យជម្នះរបស់ម៉ារ៉ុកក្នុងវគ្គ១៦ក្រុមនេះគឺជាជោគជ័យដ៏អស្ចារ្យក្នុងការបង្ហាញខ្លួននៅ World Cup ចំនួន៦ដងចាប់តាំងពីឆ្នាំ១៩៧០មក ពីមុនធ្លាប់តែឡើងដល់វគ្គ១៦ក្រុមចុងក្រោយបានម្តងគត់លពីឆ្នាំ១៩៨៦ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print