ប្រើដែកទីបវាយក្បាលជនរងគ្រោះ​ ប៉ុន្តែ​គេចខ្លួន​មិនផុត​ពីកម្លាំងនគរបាលស្រុកមណ្ឌលសីមា​ តាមក្របួចបានម្នាក់

ចែករំលែក៖

ខេត្ត​កោះកុង៖ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អធិការដ្ឋាននគរបាលស្រុក​មណ្ឌលសីមា​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ កម្លាំងជំនាញ​ បានធ្វេីការ​ស្រាវជ្រាវ​ចាប់ឃាត់ខ្លួន​ជនដៃដល់​ម្នាក់​ ក្នុង​ចំណោម​បក្ខពួក​ពីរនាក់​ បន្ទាប់ពី​ទំនាស់ពាក្យសម្តីពេលផឹកស៊ីជាមួយ​ រួចធ្វេីសកម្មភាពបានយកដែកទីបជ្រុងវាយទៅលើ ជនរងគ្រោះ បណ្តាលឱ្យរងរបួសចំក្បាល ។

ប្រភពដដែលបន្តថា​ ករណីហឹង្សា ដោយចេតនាប្រើដោយអាវុធ ( ដែកទីបជ្រុង )​ បានកើតឡើង​កាលពី​យប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២០និង០០នាទី នៅចំណុចភូមិ ចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

សមត្ថកិច្ចនគរបាល បានបន្តថា​ ជនដៃដល់​ដែល​ត្រូវ​ឃាត់ខ្លួននោះឈ្មោះ សាយ ថៃ ភេទ ប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅ ភូមិ ចាំយាម ឃុំ ប៉ាក់ខ្លង មុខរបរ កម្មករ ។ ចណែក​ជនសង្ស័យម្នាក់ទៀតឈ្មោះ សុខ តើម ភេទ ប្រុសអាយុ ២១ ឆ្នាំ មានទីលំនៅភូមិ ចាំយាម ឃុំ ប៉ាក់ខ្លង (រត់គេចខ្លួនបាត់)។រីឯ​ជនរងគ្រោះឈ្មោះ ជន់ ជា ភេទ ប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិ ចាំយាម ឃុំ ប៉ាក់ខ្លង (រងរបួសស្រាល)។

សូមជម្រាបថា​ ជនសង្ស័យទាំងពីរនាក់ បានយកដែកទីបជ្រុងវាយចំក្បាល និងទាត់ដួលទៅដី។ មូលហេតុ បង្ករឡើងដោយទំនាស់ពាក្យសម្តីពេលផឹកស៊ីជាមួយគ្នា ។

...

បច្ចុប្បន្ន កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យ និងបំពេញសំណុំរឿងបញ្ជូន ទៅផែនការងារព្រហ្មទណ្ឌខេត្តចាត់ការបន្ត៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print