ឃាត់ខ្លួនមនុស្សប្រុសស្រី១២នាក់​ និងដកហូតវត្ថុតាងជាច្រេីន​ ក្នុងការបង្ក្រាបល្បែងសុីសងខុសច្បាប់នៅខណ្ឌចំការមន

ចែករំលែក៖

    ភ្នំពេញ​ ៖​ ដោយមានការបញ្ជាពីឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២២នេះ​ កម្លាំងគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងមានការសម្របសម្រួលពីលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោក ម៉ៅ បូណែត​ អភិបាលរងខណ្ឌចំការមន លោក មៀច ឈួនច័ន្ទសុីម៉ូលីន និង លោក ផន អូន អធិការរងនគរបាលខណ្ឌចំការមន ,លោក ហ៊ន គីមហេង មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ និងលោក សាល សណ្ដុះ នាយប៉ុស្ដ៍នគរបាលសង្កាត់ទន្លេបាសាក់ បានចុះបង្រ្កាប និងបិទទីតាំងដែលមានលួចបង្កប់ ល្បែងសុីសង (តុលេងបៀបាក្រាត ,ទូបាញ់ត្រី ,និងទូហ្គេមតុក្កតា ) ដែល ស្ថិតនៅអាគារភ្លោះព្រីនផ្លាហ្សារ​ ជាប់ផ្លូវព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ក្នុងប្រតិបត្តិការ​ខាងលេី​ ជាលទ្ធផលគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១២នាក់ ប្រុស៦នាក់(ជនជាតិចិន៤នាក់ )ស្រី ៦នាក់ និង ដកហូតនៅវត្ថុតាងមួយចំនួនដូចជា: ទូហ្គេមបាញ់ត្រី ៤គ្រឿង, ទូហ្គេម តុក្កតា ១២គ្រឿង, តុ លេងបាក្រាត ចំនួន០២, ទូរសព្ទ ១១គ្រឿង, កុំព្យូទ័រលើតុ ចំនួន១គ្រឿង, ម៉ាសុីនគិតលេខ ១គ្រឿង, ម៉ាសុីនរាប់លុយ ១គ្រឿងនិងបៀក្រដាស និង កាក់សម្រាប់លេងបាញ់ត្រីមួយចំនួនធំ។ ​     បច្ចុប្បន្ន​នេះ​ វត្ថុតាង​ ព្រមទាំងមនុស្សទាំងអស់ត្រូវបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន​ ដេីម្បីកសាងសំណុំរឿង​ចាត់ការតាមនីតិវិធី។ ដោយឡែកទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្នផងដែរ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print