លោករដ្ឋមន្ដ្រី ឌិត ទីណា លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុននានា ចង់​ផលិត ឬ​នាំ​ចូល​ជី​កសិកម្ម​ប្រកប​ដោយ​គុណភាព​ត្រឹម​ត្រូវ និង​មាន​តម្លៃ​សមរម្យ ដើម្បី​ដាក់​លក់​លើទីផ្សារ​កម្ពុជា

ចែករំលែក៖

ភ្នំពេញ : តាម​ការ​អំពាវនាវ​របរបស់ លោករដ្ឋមន្ដ្រីឌិត ទីណា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​ប្រកាស​ស្វាគមន៍ នឹង​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុននានា​ដែល​មាន​បំណង​ចង់​ផលិត ឬ​នាំ​ចូល​ជី​កសិកម្ម​ប្រកប​ដោយ​គុណភាព​ត្រឹម​ត្រូវ និង​មាន​តម្លៃ​សមរម្យ ដើម្បី​ដាក់​លក់​លើទីផ្សារ​កម្ពុជា ឱ្យ​មក​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រសួង​ដើម្បី​វាយ​តម្លៃ។

នៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ដើម្បីបន្តអនុវត្ត និងជំរុញគោលនយោបាយកាត់បន្ថយថ្លៃដើមនៃការផលិត និងបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ ក្រសួង បន្តស្វាគមន៍ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុននានាដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្មប្រកប ដោយគុណភាពត្រឹមត្រូវតាមស្តង់ដារ និងមានតម្លៃសមរម្យមកចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យមក ដាក់ពាក្យស្នើសុំនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រសួងនឹងសិក្សាវាយតម្លៃ ស្របតាមនីតិវិធីនៃច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និង ចេញលិខិតអនុញ្ញាតជូនក្នុងរយៈពេលឆាប់បំផុត ក្រោយធានាបានថា ជីកសិកម្មដែលស្នើសុំផលិត ឬនាំចូល មានគុណភាពត្រឹមត្រូវតាមស្ដង់ដារពិតប្រាកដមែន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាងមុតមាំថា នឹងមានក្រុមហ៊ុនជាច្រើនចូលរួម គាំទ្រអនុវត្តការងារនេះ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាកសិករ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print