ភាពអសន្តិសុខបន្តកេីតមានឡេីងនៅខណ្ឌមានជ័យ​ ខណៈដែលយុវជនម្នាក់ជិះម៉ូតូដួលខ្លួនឯងស្រាប់តែមានក្រុមជនសង្ស័យមកលេីកយកម៉ូតូជនរងគ្រោះជិះទៅបាត់​

ចែករំលែក៖

ភ្នំពេញ​ ៖​​ យុវជនម្នាក់បានជិះម៉ូតូចុះពីលើស្ពានអាកាសស្ទឹងមានជ័យយ៉ាងលឿន​ ខណៈមកដល់ផ្លូវកោងមិនប្រយ័ត្នក៏ជ្រុលទៅបុកខឿនថ្មបណ្តាលឱ្យដួលរងរបួសរលាត់ដៃជើង ពេលនោះស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នាបីនាក់បានមកលើកយកម៉ូតូរបស់ជនរងគ្រោះជិះចេញពីកន្លែងហេតុទៅបាត់​។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២​ នៅចំណុចផ្លូវកោងខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវលេខ២៧១ ពីមន្ទីរពេទ្យរុស្ស៊ីមកស្ពានអាកាសស្ទឹងមានជ័យ​ ចុះទៅខាងវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
​    ជនរងគ្រោះមានឈ្មោះ លី ឌៀវ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែ មុខរបររត់ឡំប្រឺតា រស់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម៉ូតូដែលបាត់ទៅម៉ាកស៊ុយហ្ស៊ុយគីនិច  ពណ៌ស ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FG-6050 (ត្រូវបានជនសង្ស័យលើកជិះយកទៅបាត់)​។
​     តាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់ឱ្យដឹងថា​ ដំបូងឡើយគាត់បានចេញពីម្ដុំទួលស្លែង ក្នុងគោលបំណង ទៅផ្ទះនៅឯស្ទឹងមានជ័យទី៣ ដោយជិះតាមបណ្ដោយផ្លូវលេខ២៧១ ឡើងលើស្ពានអាកាសស្ទឹងមានជ័យបត់ទៅខាងវត្តស្ទឹងមានជ័យ។ ខណៈជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើដោយសារផ្លូវកោងហើយមិនប្រយ័ត្នក៏បានបុកនឹងខឿនថ្ម បណ្ដាលឱ្យដួលរលាត់ដៃជើង ខណៈពេលនោះក៏លេចមុខជនសង្ស័យចំនួន២នាក់ក្នុងចំណោម៣នាក់បានមកប្រាប់គាត់ឲ្យអង្គុយសិនកុំងើប​ ចំណែកឯម្នាក់ទៀតបានលើកម៉ូតូរបស់គាត់ដោយគាត់ស្មានតែយកម៉ូតូរបស់គាត់ទុកនៅកៀន ស្រាប់តែជននោះបញ្ចេះម៉ូតូហើយក៏ជិះគេចទៅបាត់​ ចំណែកឯពីរនាក់ទៀតក៏ដើរទៅបាត់ឈឹងតែម្ដង។
​    ក្រោយកើតហេតុ ប្រជាពលរដ្ឋបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍​ និងរកម៉ូតូរបស់គាត់មកវិញ៕

​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print