លោក ជា សុខនី ជួប​ប្រជុំ​ជាមួយ​អស់​លោក​ប្រធាន​ប្រជាការពារ​ទាំង​ ១១​ ឃុំ​ ដេីម្បី​ស្តាប់​សភាពការណ៍​ សតិអារម្មណ៍​របស់​បងប្អូន​ប្រជាការពារ​ទូទាំង​ស្រុក

ចែករំលែក៖

ខេត្តកណ្តាល : នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី​ ៨ ខែធ្នូ ឆ្នាំ ២០២២​ លោក ជា សុខនី ប្រធានប្រជាការពារស្រុកពញាឮ និងលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ​ បាន​ជួប​ប្រជុំ​ជាមួយ​អស់​លោក​ប្រធាន​ប្រជាការពារ​ទាំង​ ១១​ ឃុំ​ ដេីម្បី​ស្តាប់​សភាពការណ៍​ សតិអារម្មណ៍​របស់​បងប្អូន​ប្រជាការពារ​ទូទាំង​ស្រុក​ ស្តាប់​នូវ​សំណូមពរ​ផ្សេងៗ​ និង​លេីក​ទិសដៅ​ដេីម្បី​ឆ្ពោះ​ទៅ​កាន់​ការ​បោះ​ឆ្នោត​ខាង​មុខ​ ហើយទន្ទឹមនឹងនោះដែរ លោក ជា សុខនី បានផ្តល់​ជូននូវ​ថវិកា ដល់ប្រធានប្រជាការពារឃុំ និងអ្នកបានចូលរួមក្នុងម្នាក់ៗ ទទួលបានថវិកា​ ៣០០០០រៀល ( បីមុឺនរៀល ) សរុបទាំងអស់ ៣៩មុឺនរៀល។ ឆ្លៀតឱកាស​នេះ​ ក៏​បាន​ចុះ​ជួប​សាក​សួរ​សុខ​ទុក្ខ​ប្រជាការពារ​មួយ​រូប​ដែល​មាន​ជំងឺ​នៅ​ឃុំ​កំពង់​ហ្លួង ដោយ​ឧបត្ថម្ភ​ថវិកា​ចំនួន​ ២០​ម៉ឺន​រៀល ​ដែល​ជាអំណោយ​ដ៏​ថ្លៃថ្លា​របស់ លោកតាហោ ហើយ លោកអភិបាលស្រុកជួយថវិកាទិញសង្ក័សីចំនួន ២០មុឺនរៀល ផងដែរ ។
សូមបញ្ជាក់ថា, អាជ្ញាធរភូមិ-ឃុំ-ស្រុកពញាឮ ខេត្តកណ្តាល និងក្រុមការងារចុះជួយឃុំទាំង១១ បានយកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន អនុវត្តតាមការណែនាំ ពី លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹកនិងឧតុនិយម ជាប្រធានក្រុមការងារចុះជួយស្រុកពញាឮ ខេត្តកណ្តាល រហូតដល់មានការគាំទ្រ ពីប្រជាពលរដ្ឋយ៉ាងខ្លាំង ៕

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print