ចាប់ចិនតៃវ៉ាន់ម្នាក់បញ្ជូនទៅតុលាការ បម្រុងនាំថ្នាំញៀនជាង២គីឡូក្រាម ឡើងយន្តហោះពីកម្ពុជាទៅក្រុងតៃប៉ិ

ចែករំលែក៖

ភ្នំពេញ ៖ សមត្តកិច្ចនគរបាលការិយាល័យទី១០ នៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជូនជនជាតិចិនតៃវ៉ាន់ម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ពន្ធករណីជួញដូរ និងដឹកជញ្ជូននូវសារធាតុញៀនដោយខុសច្បាប់ ។

ជនសង្ស័យឈ្មោះ YANG CHIN CHUNG ភេទ ប្រុស អាយុ៤៦ ឆ្នាំ ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 360672244 ។

ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនី យ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនការងារប្រយុទ្ធប្រឆាំបទ ល្មើសគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ កម្លាំងសមត្តកិច្ចនគរបាលជំនាញ(ក១០)ដឹក នាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកឧត្ត មសេនីយ៍ត្រី យឹម សែនឧត្តម នាយករងមន្ទីរ បានចុះទៅសហ ការជាមួយសមត្ថកិច្ចគយ ប្រចាំនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ(ច្រកអ្នកដំណើរចេញ)ត្រួតពិនិត្យ និងឆែកឆេរអ្នកដំណើរ មិនប្រក្រតី ។ ក្នុងនោះក៏បានរកឃើញជនជាតិចិនតៃវ៉ាន់ម្នាក់ ពាក់ពន្ធករណីដឹកជញ្ជូនសារធាតុញៀនដោយខុសច្បាប់ ពីកម្ពុជាមានគោលដៅច្បាស់លាស់ទៅក្រុងតៃប៉ិ (កោះតៃវ៉ាន់) តាមច្រក ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ដោយមានលាក់ទុកសារធាតុញៀនប្រភេទ”ហេរ៉ូអ៊ីន”ចំនួន០៨ដុំ ទម្ងន់២ ៧៩៩.៧៩ក្រាមស្មើ ជិត៣គីឡូក្រាម ដែលជនសង្ស័យបានរុំលាក់ទុកបិទជាប់នឹងដង ខ្លួន ក្នុងទិសដៅដឹកជញ្ជូនសារធាញៀនចេញពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងតៃប៉ិ(កោះតៃវ៉ាន)តាមរយៈជើងហោះហើរក្រុមហ៊ុន (EVAAIR) BR0266/03DEC ។

...

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ហើយ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print