រថយន្តស៊េរីទំនេីបពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹង​រងការខូចខាត និងបណ្ដាលឲ្យបុរស២នាក់របួសធ្ងន់ទាំងសងខាង

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរស២នាក់បានរងរបួសធ្ងន់​ បន្ទាប់ពីបេីករថយន្តស៊េរីទំនេីបមកបុកគ្នានៅស្ទុបផ្លូវបំបែកជាបួនពេញទំហឹង​បណ្ដាលឲ្យរងការខូចខាតទាំងសងខាង​យ៉ាងដំណំ កាលពីវេលាម៉ោង ៣​ និង២០នាទីទាបភ្លឺឈានចូលថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ ២០២២​ នៅចំណុចស្ទុបបេកាសេ​ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី​ កែងនឹងផ្លូវព្រះមុនីវង្ស​ ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។
​ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅពេលកើតហេតុគេឃើញរថយន្តម៉ាក ford ranger ពណ៌ស​ មួយគ្រឿង​ ពាក់ផ្លាកលេខភ្នំពេញ 2BC-1826បើកបរដោយបុរសម្នាក់​ និងបុរសម្នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរចេញពីផ្លូវភ្លោះ ទិសដៅពីកើតមកលិច​ ក្នុងល្បឿនលឿន​ លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនក៏បានបើកឆ្លងស្តុប នៅពេលបើកឆ្លងបានដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកford​ Raptor​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ កម្ពុជាBUNT6189 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរស២នាក់ទៀត​ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស​ ទិសដៅពីត្បូងទៅជើង​ ក្នុងល្បឿនលឿន​ លុះមកដល់ចំណុចកើតហេតុត្រង់ចំណុចស្តុបផ្លូវបំបែកជាបួនមិនប្រយ័ត្ន​ ក៏ជ្រុលទៅបុករថយន្ត ford ranger ចំពាក់កណ្ដាលផ្នែកខាងឆ្វេងយ៉ាងពេញទំហឹង​ បណ្ដាលឲ្យរថយន្តford​ rangerប៉ើងផ្ទប់និងដើមឈើ​រងការខូចខាតយ៉ាងដំណំ​ និងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់​ ចំណែកឯភាគីរថយន្តម៉ាកfordRaptor ក៏រងការខូចខាតយ៉ាងដំណំ​ ព្រមទាំងបុរសម្នាក់អ្នករួមដំណេីររងរបួសធ្ងន់ផងដែរ​ ។
​ ក្រោយកើតហេតុភ្លាមៗ​ បុរសពីរនាក់ដែលរងរបួសធ្ងន់​ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ដោយភាគីទាំងសងខាងមិនអាចសម្របសម្រួលគ្នាបាន​ ទេីបសមត្ថកិច្ចសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែង​ រួចស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ​ ដេីម្បីរងចាំដោះស្រាយគ្នានាពេលក្រោយ​ ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print