លោករដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានអញ្ជេីញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាអំពីទិន្នន័យបើកចំហនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារស៊ីតាឌីន ហ្លេតទីរុន (Citadines Flatiron) លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជេីញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាអំពីទិន្នន័យបើកចំហនៅកម្ពុជា ដោយមានការចូលរួមដោយថ្នាក់ដឹកនាំ អគ្គនាយក អគ្គនាយករង និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងក្រសួង និងតំណាងសហភាពទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APT) និងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA)។

របាយការណ៍សិក្សានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងសិក្សាពីស្ថានភាពបច្ចុប្បន្ននៃទិន្នន័យបើកចំហ ពិនិត្យមើលពីឧត្តមានុវត្តន៍ប្រទេសក្នុងតំបន់និងពិភពលោក ប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ វិភាគអំពីវិស័យអាទិភាពសម្រាប់ទិន្នន័យបើកចំហ និងរៀបចំជារបាយការណ៍សម្រាប់ផ្តល់ជាធាតុចូលលើការរៀបចំគោលនយោបាយទិន្នន័យបើកចំហ ក្រោមជំនួយបច្ចេកទេសពីសហភាពទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក(APT) សហការជាមួយ និងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA)។ 

ថ្លែងនៅក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានមានប្រសាសន៍ពីសារៈសំខាន់នៃទិន្នន័យបើកចំហ(រដ្ឋាភិបាលបើកចំហ) ដែលនាំមកតម្លាភាពដល់ដំណើរការការងាររបស់រដ្ឋាភិបាល និងអាចឱ្យមន្ត្រីរដ្ឋាភិបាលទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ ក៏ដូចជាជួយសម្រួលដល់ការវាយតម្លៃ និងការកសាងទំនុកចិត្កលើការអនុវត្តរបស់រដ្ឋាភិបាល។ លើសពីនេះ ទិន្នន័យបើកចំហក៏ជួយរដ្ឋាភិបាលក្នុងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព រៀបចំការផ្តល់សេវាសាធារណៈតាមតម្រូវការ  ជួយដល់ប្រជាជនក្នុងការធ្វើសេចក្តីសម្រេចចិត្តលើគោលនយោបាយសាធារណៈ បង្កើតការងារនិងសេវាបន្ថែមទៀត និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print