បើករថយន្តលឿនជ្រុលទៅបុករថយន្តសណ្តោងកុងតឺន័រចតលើចិញ្ចើមផ្លូវខ្ទាតរថយន្តទៅលើសួនច្បារខ្ទេចរថយន្តទាំងស្រុង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយនន្តយ៉ាងលឿនបានរេចង្កូតមកខាងស្ដាំដៃជ្រុល ទៅបុកពីក្រោយរថយន្តសណ្តោងកុងតឺន័រចតស្ងៀមនៅចិញ្ចើមផ្លូវពេញទំហឹង ហើយរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយខូចខាតទាំងស្រុង សំណាងល្អអ្នកបើកបររងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេបានកើតឡើងកាលពីម៉ោង ៣និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៩ខែធ្នូឆ្នាំ ២០២២នៅតាមបណ្ដោយជាតិនៃ ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តសណ្តោងកុងតឺន័រមួយគ្រឿង ក្បាលពណ៌សពាក់ស្លាកលេខ កណ្តាល3A-1936 បានយកមកចតចោលនៅលើចិញ្ចើមផ្លូវជាតិលេខ៦ លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែគេឃើញមាន រថយន្តម៉ាក lexusGX470ពណ៌ ពាក់ស្លាកលេខភ្នំពេញ 2Q-9172បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦ ក្នុងទិសដៅពីលិចទៅកើតស្របគ្នាយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុពុំដឹងថាមានបញ្ហាអ្វីនោះទេ បានរេចង្កូតរថយន្តមកខាងស្ដាំដៃជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ
ពេញទំហឹងបណ្ដាលឲ្យរថយន្តLexusGX470 រេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលបណ្តាលឲ្យរងការខូចខាតស្ទើរទាំងស្រុង ចំណែកអ្នកបើកបរបានរងរបួសស្រាលត្រូវបានដឹកយកទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ ហើយភ្លាមនោះដែរក៏មាប្រជាពលរដ្ឋ ជិតខាងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗ។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យរួចវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print