នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ ពាក្យ​បណ្ដឹង​ថ្មីមួយទៀត​ ដែលសមត្ថកិច្ចកម្ពុជា ទទួលបានស្នើឱ្យជួយសង្គ្រោះជនជាតិវៀតណាម ៣នាក់

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃទី​សុក្រ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖​ សមត្ថកិច្ចកម្ពុជា​ បានទទួលពាក្យ​បណ្ដឹង​ ០១ករណីទៀត ដែលស្នើឱ្យជួយសង្រ្គោះជនជាតិវៀតណាម ០៣នាក់​ នេះបើ​គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី០៦ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានគូសបញ្ជាក់ថា​ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៦៤២ករណី មានមនុស្ស ១,៥៥៧នាក់
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម រកឃើញ ៣៤៦សំណើ និងបិទសំណុំរឿង ១៣៧សំណើ (រកឃើញមនុស្ស ៧៦២នាក់, ឃាត់ខ្លួនជនសង្ស័យ ៩៥នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ១៥៩ករណី។

ជាក់ស្ដែង​កន្លងទៅថ្មីៗនេះ​ សម្តេចក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

...

គួរបញ្ជាក់ដែរថា​ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជានេះ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print