សហរដ្ឋអាមេរិកជំរុញការប្រគល់យន្តហោះឈ្លបយកការណ៍ Scan Eagle និងយន្តហោះហ្វឹកហាត់ T-6 ឱ្យវៀតណាម

ចែករំលែក៖

បន្ទាប់ពីបានប្រគល់នាវាល្បាតប្រភេទ Hamilton ចំនួនពីរគ្រឿងរួចមក សហរដ្ឋអាមេរិកកំពុងជំរុញការប្រគល់យន្តហោះឈ្លបយកការណ៍គ្មានមនុស្សបើក Scan Eagle និងយន្តហោះហ្វឹកហ្វឺន T-6 ទៅកាន់ប្រទេសវៀតណាមនាពេលខាងមុខ។ សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងទំនើបភាវូបនីយកម្មរបស់ខ្លួនតាមល្បឿននិងកម្រិតដែលវៀតណាមចង់បាន។ នោះគឺជាព័ត៌មានដែលផ្តល់ដោយមន្ត្រីអាមេរិកក្នុងជំនួបតុមូលជាមួយសារព័ត៌មាននៅស្ថានទូតអាមេរិកនាថ្ងៃទី ៩ ខែធ្នូ ក្នុងឱកាសចូលរួមពិព័រណ៍ការពារជាតិ-អន្តរជាតិនៅទីក្រុងហាណូយ។

កិច្ចប្រជុំនេះមានការចូលរួមពី ឧត្តមសេនីយ៍ទោ Jered P. Helwig មេបញ្ជាការនៃបញ្ជាការដ្ឋានថែទាំកម្លាំងនៃតំបន់យោធាទី៨ នៃកងទ័ពប៉ាស៊ីហ្វិក។ ឧត្តមសេនីយ៍ទោ Sarah H. Russ ជំនួយការចល័តកម្លាំងទៅកាន់អគ្គនាយកសម្រាប់យុទ្ធសាស្ត្រ ផែនការកម្មវិធី និងតម្រូវការ កងទ័ពអាកាសប៉ាស៊ីហ្វិក វរសេនីយ៍ឯក T.J. Bouchillon អនុព័ន្ធការពារនៃស្ថានទូតអាមេរិកនៅទីក្រុងហាណូយ។
ដោយវាយតម្លៃពីសារៈសំខាន់នៃការតាំងពិព័រណ៍នេះ ឧត្តមសេនីយ៍ Helwig បាននិយាយថា វត្តមានរបស់ក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតបង្ហាញពីសារៈសំខាន់ និងការបើកចំហនៃការតាំងពិព័រណ៍នេះ។
“សហរដ្ឋអាមេរិក និងវៀតណាម បានប្តេជ្ញាចិត្តចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នឹងបើកចំហ។ នេះគឺជាឱកាសដ៏ល្អសម្រាប់ភាគីទាំងពីរដើម្បីពិភាក្សាគ្នាអំពីខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ ព្រោះភាគីទាំងពីរមានគោលដៅដូចគ្នាក្នុងការធានានូវការគោរពច្បាប់ ដោយផ្អែកលើសណ្តាប់ធ្នាប់អន្តរជាតិ៕ ដោយធីរីណា

...

រូប​ថត​ :​ tienphong.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print