ហុល្លង់ និង អាហ្សង់ទីន ប្រជែងគ្នាយកកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2022 នៅរាត្រីនេះ

ចែករំលែក៖

ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នឹងធ្វើឡើងនៅកីឡដ្ឋាន Lusail Iconic ប្រទេសកាតានៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូនេះរវាងហូឡង់ជាមួយអាហ្សង់ទីន ដែលជាគូខ្លាំងប៉ះខ្លាំងដើម្បីប្រជែងគ្នាឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

 ក្រុមរបស់លោក Louis van Gaal បានយកឈ្នះលើសហរដ្ឋអាមេរិក ដើម្បីកក់កន្លែងរបស់ពួកគេក្នុងវគ្គ៨ក្រុមចុងក្រោយខណៈដែលម្ចាស់ជើងឯកអាមេរិកខាងត្បូងអាហ្សង់ទីនបានយកឈ្នះលើក្រុមអូស្ត្រាលី ដើម្បីរក្សាក្តីសង្ឃឹមឡើងមកកាន់វគ្គនេះ

 ហុល្លង់ឡើងដល់វគ្គនេះជាលើកទីបីជាប់ៗគ្នា ដោយពេលនេះហូឡង់បានឈានដល់វគ្គ៨ក្រុមចុងក្រោយក្នុងចំណោមការប្រកួតបាល់ទាត់ពិភពលោកចំនួន៤ដងក្នុងចំណោមការប្រកួតបាល់ទាត់ពិភពលោកចំនួន៥ចុងក្រោយរបស់ពួកគេ ដែលលើសពីការធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមចុងក្រោយក្នុងឆ្នាំ២០០៦ ហើយពួកគេបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងនៅក្នុងឆ្នាំ២០១០ និង២០១៤មុនពេលដែលបរាជ័យក្នុងការប្រកួតជម្រុះនៅប្រទេសរុស្ស៊ីកាលពីឆ្នាំ២០១៨។

 មិនមែនចាប់តាំងពីឆ្នាំ១៩៩៤មកទេ ដែលក្រុមជើងឯករងឆ្នាំ២០១០ បានបរាជ័យក្នុងការឈ្នះការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រនៅ World Cup ហើយការមិនស្គាល់ចាញ់របស់ហូឡង់ក្នុងការប្រកួតទាំងអស់ឥឡូវនេះឈរនៅ១៩ប្រកួតដ៏អស្ចារ្យ។

 ចំណែកអាហ្សង់ទីនគឺជាក្រុមខ្លាំងនៅតំបន់អាមេរិកខាងត្បូង ដោយទើបតែឈ្នះពានរង្វាន់ Copa America កាលពីឆ្នាំមុន។អាហ្សង់ទីនបានឡើងពីវគ្គ 1/4 ផ្តាច់ព្រ័ត្រក្នុងឆ្នាំ២០១៤ ដើម្បីឈានទៅវគ្គបន្ត ប៉ុន្តែពួកគេបានចាញ់ការប្រកួតចំនួន៣ដងចុងក្រោយរបស់ពួកគេក្នុងវគ្គ៨ក្រុមចុងក្រោយ មុនពេលនោះក្នុងឆ្នាំ១៩៩៨, ២០០៦ និង២០១០ ចាប់តាំងពីការបង្ហាញខ្លួននៅ World Cup ឆ្នាំ១៩៣០មក។

 ៥ប្រកួតចុងក្រោយរបស់ហុល្លង់គឺឈ្នះ៤ និងស្មើ១ មិនទាន់ស្គាល់រសជាតិចាញ់នោះទេក្នុង World Cup ឆ្នាំនេះ។ ចំណែកអាហ្សង់ទីន៥ប្រកួតចុងក្រោយឈ្នះ៤ និងចាញ់១ នៅ World Cup ឆ្នាំនេះដូចគ្នា។

 ការប៉ះគ្នារវាងហុល្លង់នឹងអាហ្សង់ទីនក្នុង៧ប្រកួតចុងក្រោយគឺ៖

10/07/14

Netherlands

0 – 0 P

Argentina

22/06/06

Netherlands

0 – 0

Argentina

12/02/03

Netherlands

1 – 0

Argentina

31/03/99

Netherlands

1 – 1

Argentina

04/07/98

Netherlands

2 – 1

Argentina

26/06/78

Argentina

E 3 – 1

Netherlands

27/06/74

Netherlands

4 – 0

Argentina

 យោងតាមការប៉ះគ្នា៧ប្រកួតខាងលើនេះយើងឃើញថា អាហ្សង់ទីនបានឈ្នះ២ដង ខណៈហុល្លង់ឈ្នះ៣ដង និងស្មើគ្នា២ដង។តាមរយៈការប៉ះគ្នាចុងក្រោយគឺបានត្រឹមស្មើគ្នា០ទល់០ប៉ុណ្ណោះ ប៉ុន្តែអាហ្សង់ទីនបាយកឈ្នះក្នុងបាល់កាត់សេចក្តីប៉េណាល់ទីក្នុងជំនួប World Cup កាលពីឆ្នាំ២០១៤កន្លងទៅ (រូបភាព sportsmole.com/soccerway.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print