ដល់ថ្នាក់អធិការរង ខណ្ឌច្បារអំពៅ ទម្លាយការឈឺចាប់លើបណ្តាញសង្គមហ្វេសប៊ុក ដោយត្រូវគេវាយបែកក្បាលហើយ បែរជាជនបង្កត្រូវបានដោះលែង !

ចែករំលែក៖

ភ្នំពេញ : អធិការរងខណ្ឌច្បារអំពៅម្នាក់ ទម្លាយការឈឺចាប់លើបណ្តាញសង្គមហ្វេសប៊ុក ដោយត្រូវគេវាយបែកក្បាលហើយ បែរជាជនបង្កត្រូវបានដោះលែង! ហេតុការណ៍នេះ បានកើតឡើងនៅក្នុងទឹកដីខ្លួនឯងផ្ទាល់តែម្តង! តើករណីនេះ លោកអធិការនគរបាលខណ្ឌច្បារអំពៅ យល់យ៉ាងណាដែរ ខណៈសូម្បីជនរងគ្រោះក៏មិនដឹងថា, ដោះលែងមិនដឹងសំអាងលើហេតុផលអី !

ជនរងគ្រោះ ឈ្មោះ ហេង សុវណ្ណតារា ដែលមានតួនាទីជាអធិការរងនគរបាលខណ្ឌច្បារអំពៅបានបញ្ជាក់ប្រាប់អង្គភាពមជ្ឈមណ្ឌល”នគរវត្ត” នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ យ៉ាងដូច្នេះថា, នៅវេលា៤កន្លះរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ម្សិលមុិញ គាត់បានដឹកកូនចេញពីសាលារៀន ឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍ គាត់ក៏បានបើកគេច ខណៈមិនហ៊ានសួរនាំដោយសារខ្លួនស្លៀកពាក់ស៊ីវិល។ ប៉ុន្តែនៅពេលដែលលោកបើកវៀង ស្រាប់តែម្ចាស់ឡាននោះក៏ហៅលោកសួរ ហើយស្គាល់គាត់ផងដែរ ក៏បានប្រាប់ថា, ហេង.. មើលម៉ូតូបុកឡានរបស់ខ្ញុំហើយ បែរជាម្ចាស់ម៉ូតូដើរចេញទៅបាត់ ។ ក្រោយមកលោកនឹងម្ចាស់ឡាន ក៏បានឃើញឪពុកអ្នកបើកបរម៉ូតូ មកលើកម៉ូតូចេញពីឡាន ។ លោកអធិការរូបនេះក៏ បញ្ជាក់ទៀតថា, បើគេយកម៉ូតូទៅ មានន័យថាគេមានឆន្ទៈក្នុងការដោះស្រាយហើយ, គ្រាន់តែគាត់និយាយប៉ុណ្ណឹង អ្នកលើកម៉ូតូដែលជាឪពុករបស់ជនបង្ក ក៏បានដើរសំដៅមកកាន់គាត់ រួចសួរថា, អ្ហែងចេះដឹងអី .. អ្ហែងចង់ខ្លាំង, ! ក្រោយមកក៏បានលោតមកដាល់លោកអធិការរងចំនួន 6 ដៃ ។ ត្រូវបួនដៃ រងជាប់ពីរដៃ។ លោកអធិការរោងបានបន្តថា, ក្រោយពីទាស់ពាក្យសម្ដីបន្ត ជនបង្ករក៏ លោតមកដាល់គាត់ចំនួនបីដៃទៀត តែត្រូវតែមួយដៃធ្ងន់ ខ្លាំងតែម្ដង។
ដោយសារតែនេះជាបទល្មើសជាក់ស្ដែង, នគរបាលប៉ុស្តិ៍ក៏បានឃាត់ខ្លួនជនបង្កទៅកាន់ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរតាមនីតិវិធី។ ដោយឡែករូបលោកក៏បានដាក់ពាក្យបណ្ដឹង ដោយឡែកខាងប៉ុស្តិ៍ក៏បានកសាងសំណុំរឿងបញ្ជូនទៅខណ្ឌ ។ ចំណែកលោកមេប៉ុស្តិ៍បានប្រាប់គាត់ថា, បងឯងទៅលាងរបួសសិនទៅ ពេលនោះខ្ញុំក៏ទៅលាងរបួស ដល់ពេលលាងរបួសចប់សព្វគ្រប់ ក៏ត្រឡប់មកខណ្ឌ បែរជាជនបង្កត្រូវបានដោះលែងឲ្យមានសេរីភាពបាត់។ ដោយលោកគ្រាន់តែបានដំណឹងពីប្រធានផ្នែក បញ្ជាក់ថាអ្នកបង្កហេតុនោះអង្គភាពឲ្យទៅផ្ទះវិញហើយ។ លោកបានលើកឡើងថា ការដោះលែងធ្វើខុសនិងនីតិវិធីច្បាប់ប៉ុណ្ណឹងហើយ មកដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក៏សមត្ថកិច្ចមិនបានប្រាប់គាត់អំពីបញ្ហាដោះលែងនេះដោយសារមូលហេតុអ្វីនៅឡើយ។
លោកអធិការរង បានបញ្ជាក់ថា, ពេលជនបង្កបានប្រើហិង្សាមកលើរូបគាត់ៗ មិនបានធ្វើការតបត ឬវ៉ៃទៅវិញនោះឡើយ គ្រាន់តែទប់នៅការវាយប្រហាររបស់ជនបង្ករតែប៉ុណ្ណោះ។ ទីបំផុតលោកក៏មិនដឹងថាប្រធានអង្គភាពរបស់លោក បែរជាធ្វើរូបភាពនេះដាក់មកលើរូបលោកដោយអយុត្តិធម៌បំផុត។ លោកអធិការរងបានលើកឡើងថា, នេះប្រសិនបើខ្ញុំតដៃជាមួយជនបង្កវិញ ប្រហែលជាលោកអធិការចាប់ខ្ញុំដាក់គុកហើយមើលទៅ? ។
លោកបានបន្តថា, លោកអធិការមានសិទ្ធិក្នុងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ មិនមែនធ្វើការដោះលែងបែបនេះទេ។
ពាក់ព័ន្ធករណីនេះ ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរសព្ទថា, ករណីនេះខ្ញុំកំពុងតែធ្វើរបាយការណ៍ដាក់ជូនទៅឲ្យលោកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយខ្ញុំមិនមានជាអ្នកដោះលែងនោះទេ ខ្ញុំត្រូវតែកសាងសំរុំរឿងបញ្ជូនទៅតុលាការ តាមការណែនាំរបស់តំណាងអយ្យការប្រចាំខណ្ឌ។ លោកបានបន្តថា, ព្រះរាជអាជ្ញារោងប្រចាំខណ្ឌ គាត់ឲ្យបញ្ជូនសំណុំរឿងមក ដោយឡែកចំពោះករណីគ្រោះថ្នាក់នោះចាំដោះស្រាយគ្នាក្រោយ។ លោកអធិការបានបន្តថា, មិនមែនខ្ញុំមិនការពារកូនចៅនោះទេ ប៉ុន្តែខ្ញុំធ្វើការតាមការណែនាំរបស់អយ្យការ។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា, ករណីនេះផ្ដើមឡើងដោយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េមួយតោនកន្លះនិងម៉ូតូសណ្តោងរឺម៉ក ។ ម្ចាស់ឡាននិងម្ចាស់រឺម៉កបានត្រូវរ៉ូវគ្នាទទួលសំណងរៀងខ្លួនចប់ហើយ។ តែលោកអធិការរងរូបនោះ គាត់ទៅសួរនាំ និងទាញ ក អាវខាងម្ចាស់រឺម៉ក ទើបកើតទៅជារឿងវាយតប់នោះ។
លោកអ្នកនាំពាក្យបន្តថា, ករណីនេះ មិនទាន់បញ្ចប់នៅឡើយទេ ព្រោះភាគីទាំងសងខាង បានទៅដោះស្រាយទល់មុខគ្នានៅអធិការខណ្ឌផងដែរ ដូច្នេះគ្រាន់តែធ្វើតាមនីតិវិធីរបស់តុលាការ រួចត្រូវកសាងសំណុំរឿងទៅតំណាងអយ្យការ ដើម្បីដោះស្រាយ ដូច្នេះការបង្ហោះរបស់គាត់ នោះមិនដូចការបកស្រាយទេ ។
លោក សាន សុខសីហា បន្តថា, មិនទាន់អយ្យការអោយបញ្ចប់ឯណា រឿងត្រូវបញ្ជូនទៅអយ្យការ ពេលនោះទើបយើងទទួលបានយុត្តិធម៌តាមផ្លូវច្បាប់។
លោក ហេង សុវណ្ណតារា អធិការរង នគរបាលខណ្ឌច្បារអំពៅ បានលើកឡើងថា, គេដោះលែងអត់ប្រាប់ខ្ញុំទេ ជនបង្កជា ម្ចាស់សិប្បកម្ម បោះពុម្ព យីហោ( មានជ័យ) នៅនិរោធ។
សូមបញ្ជាក់ផងដែរថា, កាលណាដោះលែងជនបង្ក បញ្ជូនតែសំណុំរឿងទៅតុលាការ នេះជាបញ្ហាមួយផងដែរ ដែលធ្វើឲ្យជនរងគ្រោះ បាត់បង់ ជំនឿ ក្នុងការទទួលបានយុត្តិធម៌ រហូតដល់លោកអធិការរងរូបនេះ ហ៊ានទម្លាយរឿងនេះបង្ហោះតាមហ្វេសប៊ុក ដោយពាក្យថា, ” យុត្តិធម៌ ឯណាទៅយុត្តិធម៌ បើខ្ញុំជានគរបាល មានឋានៈជាអធិការងនៅខណ្ឌច្បាអំពៅ ហើយត្រូវគ

វាយបែកក្បាលបែកមាត់ហើយនគរបាលប៉ុស្តិ៍នាំជនបង្ក យកទៅដល់ប៉ុស្តិ៍និរោតដាក់ពាក្យប្តឹងហើយបាញ់ជូនជ នបង្ករទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។ បែជា អធិការដ្ឋាននគរបាលអនុញ្ញាតអោយជនបង្ករទៅផ្ទះមាន សេរីភាពដោយមិនប្រាប់ខ្ញុំមួយម៉ាត់ នេះអង្កភាពខ្លួនឯង ផ្ទាល់ផង” ។

ដូច្នេះសូមមេៗអង្គភាព មេត្តាធ្វើការពិចារណាតាមការគួរទៅចុះ៕

...

ដោយ : មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print