ឃាត់ខ្លួន​មនុស្ស ៤៣នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នាថ្ងៃទី១០ ខែធ្នូ​ ម្សិលមិញនេះ!

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ កម្លាំង​សមត្ថកិច្ចជំនាញ​ បានឃាត់ខ្លួនមនុស្សចំនួ​ន​ ៤៣នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែធ្នូម្សិលមិញនេះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ​ បានថ្លែង​គូសបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៤៣នាក់នោះ មាន ១៨នាក់ ត្រូវបានឃាត់ខ្លួននៅក្នបទល្មើសព្រហ្មទណ្ឌ ១៥ករណី និងជនសង្ស័យ ២៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន ១៣ករណី។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានរបស់ខ្លួ​ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមានឡេីង។

...

បន្ថែមពីនេះ​ លោក​អ្នកនាំពាក្យ​ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសេីរ៕​ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print