អាណិត​ណាស់​លោក​អេីយ! ព្រោះ​តែជំងឺស្គន់​ជ្រូក​ បុរស​ម្នាក់​ធ្លាក់ទឹក​ប្រឡាយ​ បណ្តាល​ឱ្យស្លាប់​

ចែករំលែក៖

ខេត្ត​​បាត់ដំបង​៖​ បុរស​ម្នាក់​ ដោយ​សារ​តែមានជំងឺប្រចាំ​កាយ​ (​ស្គន់​ជ្រូក​)​ សង្ស័យ​ថាជំងឺ​រេីឡេីងបណ្ដាលឱ្យ​ធ្លាក់ទឹក​ប្រឡាយ​ លង់ទឹកស្លាប់​ យ៉ាង​អាណោចអាធ័ម​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ​២០២២។

របាយការណ៍​ដដែល​បន្តថា​ ករណី​លង់ទឹក​ស្លាប់​ខាងលើនេះ​ បានកេីតឡេីង​កាលពីរសៀលថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០២២​​ នៅ​ចំណុច​ក្រុម​ទី​០៨​ ភូមិ​ទួល​ក្រសាំង​ ឃុំ​ក្តុល​តា​ហែ​ន​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ទួន​ គុយ​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ក្រសាំង​ ឃុំ​ក្តុល​តា​ហែ​ន​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ ។​

​ឆ្លង​តាម​ការ​បំភ្លឺ​ឈ្មោះ​ នៅ​ ឌុ​ល​ ភេទ​ប្រុស​ អាយុ​៦១​ឆ្នាំ​ ត្រូវជា​បងថ្លៃ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ទួន​ គុយ​ ជន​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​ (​ស្គន់​ជ្រូក​)​ ធ្លាក់​ប្រឡាយ​បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​តែ​ម្តង​ ។​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ កម្លាំង​នគរបាល​ផ្នែក​ជំនាញ​ស្រុក​សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​ជំនាញ​ បាន​ចុះ​ត្រួតពិនិត្យ​និង​វិភាគ​ទីកន្លែង​កើតហេតុ​លើ​ជន​គ្រោះ​ឈ្មោះ​ ទួន​ គុយ​ ពិតជា​លង់ទឹក​ប្រឡាយ​ស្លាប់​ពិតប្រាកដ​មែន​។​

...

​បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print