នារីម្នាក់សងបំណុលគេ ជំនួសម្តាយ ដោយចេញសែកស្អុយជាង១លានដុល្លារ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីព្រឹកព្រលឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នេះ ពាក់ពន្ធពីបទ.ឆបោក លើទឹកប្រាក់ប្រមាណជាង១លានដុ ល្លារអាមេរិក ដោយចេញមូលប្បទានប័ត្រគ្មានប្រាក់”សែកស្អុយ” ។

នារីជាជនសង្ស័យមានឈ្មោះ លី ឈីវហ៊ុយ អាយុ២៥ ឆ្នាំ មានទីលំនៅផ្ទះលេខ១៧ ផ្លូវលេខ៤៨៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំ ការមន រាជធានីភ្នំពេញ ។

ទាក់ទិនករណីខាងលើនេះត្រូវបានសមត្ថកិច្ចឲ្យដឹងថា ជាការអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ៥២២ អយឍ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធា នីភ្នំពេញ ពីបទចោទ.ឆបោក និងមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ។

នារីឈ្មោះ លី ឈីវហ៊ុយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅតាមផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជ ធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ខណៈជនសង្ស័យកំពុងធ្វើដំណើរ ។

...

តាមប្រភពព័ត៌មានបានឲ្យដឹងថា រឿងរ៉ាវខាងលើនេះ ដំបូងផ្តើមចេញពីរឿងម្តាយរបស់ជនសង្ស័យបានជំពាក់បំណុលអ្នកដ៏ទៃជាង១ លានដុលា្លរអាមេរិក លុះពេលត្រូវសងគេវិញម្ដាយអត់មានលទ្ធភាព ជាហេតុធ្វើឲ្យកូនស្រីឈ្មោះ លី ឈីវហ៊ុយ ប្រើប្រាស់មូលប្បទានប័ត្រគ្មានប្រាក់សង”សែកស្អុយ”សងទៅម្ចាស់បំណុលឈ្មោះ គឺម រ៉ុង ភេទស្រី ទើបបានជាម្ចាស់បំណុលដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print