ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី១៤ – ២០ ខែធ្នូ ឆ្នាំ២០២២ ) ក្នុងមួយសប្តាហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីបង្គូរទៅខ្លាំង ។
ក្រសួងធនធានទឹក បានគូសបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C
– សីតុណ្ណភាពអតិបរមា មានពី ២៩-៣១ °C
– សីតុណ្ណភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៩ °C នៅបណ្តាខេត្តមួយចំនួន ៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន
សៀមរាប និងខេត្តបាត់ដំបង ។
២-តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
– សីតុណ្ណភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៨ °C នៅបណ្តាខេត្តមួយចំនួន ៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ
និងខេត្តឧត្តរមានជ័យ ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C
– សីតុណ្ណភាពអតិបរមា មានពី ២៩-៣១ °C
– សីតុណ្ណភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៨-២០ °C ។ នៅលើផ្ទៃសមុទ្រ អាចមានរលកក្នុងកម្រិតពីមធ្យមទៅ
បង្គួរ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន ជាពិសេសប្រជាពលរដ្ឋនិងវីរះកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាពឦសាន្ត ព្រមទាំងប្រជានេសាទ សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះស្ថានភាពចុះត្រជាក់នេះ៕ ដោយ៖ស តារា