ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានពីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃអង្គារទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា នៅរាត្រីថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នៅទីលានប្រាសាទបាយ័ន ខេត្តសៀមរាប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ “ការសម្តែងទស្សនីយភាពសិល្បៈវប្បធម៌ខ្មែរ” (Gala Night Charity Dinner) ដើម្បីប្រមូលថវិកាជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។
កម្មវិធីទស្សនីយ៍ភាពសិល្បៈនេះ មានការសម្តែងជា ០២វគ្គ៖
-វគ្គទី១៖ មានរបាំ ចម្រៀង និងការប្រគំតន្ត្រីចំនួន ១១ (របាំផ្សាយព្រហ្មវិហារធម៌, របាំអប្សរា, សូឡូឧបករណ៍, របាំទន្សោង, ព្រៃប្រសិទ្ធិ, សែនស្រឡាញ់, របាំក្ងោកសិល៍្ប, របាំកិន្នរ, ការសម្តែងឧបករណ៍តន្ត្រីខ្មែរ, របាំគ្រុឌ, ការប្រគំព្យាណូទោលជាមួយរបាំ)
-វគ្គទី២៖ របាំរឿង ព្រះបាទជ័យវរ្ម័នទី៧។
ព័ត៌មានលំអិតអំពីកម្មវិធី និងសំបុត្រចូលទស្សនាព្រឹត្តិការណ៍នេះ សូមមេត្តាទាក់ទងលោក ថាន់ សុជាតិ លេខទូរស័ព្ទ 017 336 813។
សូមកុំភ្លេចចូលរួមទស្សនាព្រឹត្តិការណ៍វប្បធម៌នេះឲ្យបានច្រើនកុះករ ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌ ពិសេសជួយដល់កុមារកម្ពុជាដែលកំពុងសម្រាក និងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា៕ ដោយ៖សហការី