របាំងស្បៃមុងនិងសម្រាស់កំពុងកើតឡើងនៅភូមិសាស្ត្រឃុំអំពិលទឹកស្រុកកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ របាំងស្បៃមុងជាច្រើនកន្លែង និងមានប្រវែង វែងៗចម្ងាយរាប់រយម៉ែត្រត្រូវបានគេប្រទះឃើញ នៅតំបន់អភិរក្សទួលចារ ស្ថិតនៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច។ ជាមួយគ្នានេះ ការដាក់សម្រស់ជាច្រើនកន្លែងក៏ត្រូវបានគេប្រទះឃើញក្នុងដែនអភិរក្សនោះផងដែរ។

នៅរសៀលថ្ងៃទី១២ខែធ្នូ ឆ្នាំ ២០២៣ក្រុមអ្នកសារ ព័ត៌មានមួយក្រុមបានទៅថតនិងផ្តិតរូបភាពនៅចំណុចអភិរក្សទួលចារ ក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ហើយប្រទះឃើញរបាំងវែងៗជាច្រើនកន្លែងរួមទាំងមានការដាក់សម្រាស់ ទៀតផង។ ជាមួយគ្នានោះ ក៏បានប្រទះ កាណូត១គ្រឿងកំពុងដឹកសម្រាស់យកទៅបម្រុងទម្លាក់ ចូល នៅទីតាំងនោះ ប៉ុន្តែដោយឃើញក្រុមអ្នក សារព័ត៌មានក៏បាន  បើកគេចចេញទៅ ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថា របាំងស្បៃមុងនៅតំបន់នេះកើតមានជាយូរជាណាស់ហើយ ពុំដែលឃើញសមត្ថកិច្ចមកបង្ក្រាបម្ដង ណាទេ។ ការប្រព្រឹត្តបទល្មើសដោយការដាក់របាំងស្បៃមុង នៅតំបន់នេះ ស្ទើរក្លាយទៅជាប្រពៃណីជារៀងរាល់ឆ្នាំទៅហើយដែរ។

យ៉ាងនេះក្តី លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ខែធ្នូនេះបានបញ្ជាក់តាមទូរសព្ទថា ក្រោយពីទទួលនៅព័ត៌មានខាងលើនេះ នៅព្រឹកនេះកំពុងតែរៀបចំ ប្រជុំដាក់ផែនការចុះបង្ក្រាប។ ហើយការបង្ក្រាបនិងចាប់ផ្ដើមនៅរសៀលថ្ងៃទី១៣ខែធ្នូនេះ ។

...

គេរង់ចាំមើលថាតើការបង្ក្រាបរបស់មន្ត្រីជំនាញក៏ដូចជាសមត្ថកិច្ចចម្រុះ ធ្វើបានកម្រិតណា គ្រាដែលបទល្មើសកើតឡើងច្រើនបែបនេះ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print