ភ្នំពេញ៖ បុរសម្នាក់ បានបេីករថយន្តម៉ាក Cammary Hybrid ក្នុងល្បឿនលឿន រួចរេចង្កូតច្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាត ដែលបង្កឡេីងកាលពីវេលាម៉ោង១ និង៥០ នាទីរំលងអាធាត្រុឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចខាងមុខមីហិរ7យ៉ាង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរស៣ នាក់ធ្វេីដំណេីរក្នុង រថយន្តម៉ាកCammary Hybrid ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BL -6772 បានធ្វេីដំណេីរមកតាមបណ្តាយផ្លូវជាតិលេខ២ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុ មិនបានប្រុងប្រយ័ត្ន ក៏បានរេចង្កូតបុក(ក្បាលនាគ)របាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យខូចខាតវៀចចេញពីជួរ រីឯរថយន្តដាច់ក្រឡេកង់ម្ខាងទៅមុខលេងរួច សំណាងដែរក្នុងហេតុការណ៍នេះមិនបង្កឲ្យនរណាម្នាក់រងរបួស ។
ក្រោយពេលកេីតហេតុ កម្លាំងសម្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងរាយការណ៍បន្តទៅសម្ថកិច្ចជំនាញឲ្យមកធ្វេីការវាស់វែង ស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចររាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីឲ្យម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ