បារាំងរួមជាមួយកម្ពុជា អំពាវនាវឱ្យរុស្ស៉ីបញ្ឈប់ការវាយប្រហារតាម ផ្លូវអាកាសរបស់ខ្លួន និងការវាយប្រហារលើប្រជាជនស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាបន្ទាន់

ចែករំលែក៖

ប្រទេសបារាំង : ប្រធានាធិបតី បារាំង លោក អេម៉ានូយអែល ម៉ាក្រុង បានថ្លែងថា ៖ បារាំងរួមជាមួយកម្ពុជា អំពាវនាវឱ្យរុស្ស៉ីបញ្ឈប់ការវាយប្រហារតាម ផ្លូវអាកាសរបស់ខ្លួន និងការវាយប្រហារលើប្រជាជនស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាបន្ទាន់
តាមរយៈបណ្តាញសង្គម Twiter លោក ម៉ាក្រុង បានលើកឡើងដូច្នេះថា៖ «សង្រ្គាមរបស់រុស្ស៉ីនៅក្នុងប្រទេសអ៊ុយក្រែន បានបង្កការឈឺចាប់យ៉ាងសម្បើម។ រួមជាមួយប្រទេសកម្ពុជា យើងអំពាវនាវឱ្យរុស្ស៉ីបញ្ឈប់ការវាយប្រហារតាម ផ្លូវអាកាសរបស់ខ្លួន និងការវាយប្រហារលើប្រជាជនស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាបន្ទាន់។ ប្រទេសដៃគូអន្តរជាតិ ក៏បានចូលរួមជាមួយពួកយើង ដើម្បី អំពាវនាវដូចគ្នានេះដែរ»។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា , ដៃគូរសន្ទនាដ៏ស្និទ្ធស្នាល ស្មោះត្រង់និងជឿទុកចិត្តគ្នាដើម្បីពង្រឹងពង្រីកមិត្តភាពរវាងកម្ពុជានិងបារាំង។
សម្តេចតេជោ ហ៊ុនសែន ក៏សូមអរគុណអេម៉ានូយអែលដែលបានផ្តល់នូវការស្រឡាញ់រាប់អាន៕

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print