យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ គិតត្រឹមថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ តម្លៃនៃការនាំចូល-នាំចេញមានទឹកប្រាក់ចំនួន ៦៩៨,៥ ពាន់លានដុល្លារអាមេរិក។ ដូច្នេះ នៅថ្ងៃទី១៥ខែធ្នូការនាំចេញ-ចូលរបស់វៀតណាម នឹងកើនឡើងដល់ចំណុច៧០០ ពាន់លានដុល្លារ។
ប៉ុន្មានឆ្នាំមកនេះ ការនាំចូលនិងនាំចេញទំនិញរបស់វៀតណាមមានវឌ្ឍនភាពខ្លាំងលើទំហំនិងល្បឿន។ តម្លៃនាំចូល និងនាំចេញសរុបរបស់វៀតណាមក្នុងរយៈពេល២០ឆ្នាំ (ពីឆ្នាំ 2002 ដល់ឆ្នាំ 2021) បានកើនឡើងដល់ 5.146 ពាន់លានដុល្លារ។ ក្នុងនោះ ក្នុងរយៈពេលត្រឹមតែ១០ឆ្នាំ ចាប់ពីឆ្នាំ 2012 ដល់ឆ្នាំ 2021 តម្លៃនៃការនាំចូល និងនាំចេញសរុបរបស់ប្រទេសវៀតណាមឈានដល់ 4.110 ពាន់លានដុល្លារអាមេរិក ពោលគឺខ្ពស់ជាងការនាំចូល និងនាំចេញក្នុងរយៈពេល 10 ឆ្នាំកន្លងទៅជិត ៤ ដង។
ជាមួយនឹងទិសដៅដ៏ជិតស្និទ្ធនិងយ៉ាងខ្លាំងរបស់រដ្ឋាភិបាល ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងសកម្មរវាងក្រសួង និងស្ថាប័ន រួមទាំងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សមាគមឧស្សាហកម្មរួមគ្នាជាមួយខេត្ត ក្រុង និងជាមួយនឹងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សហគមន៍ធុរកិច្ច ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ ការនាំចូល និងនាំចេញទំនិញរបស់វៀតណាមបានឈានដល់ការកត់សម្គាល់ជាបន្តបន្ទាប់ដូចខាងក្រោម៖
ឆ្នាំ 2001 គឺជាឆ្នាំដំបូងនៃសតវត្សទី 21 នៅពេលដែលតម្លៃនាំចូល-នាំចេញសរុបរបស់វៀតណាមត្រឹមតែជាតួលេខតិចតួចប៉ុណ្ណោះគឺជាង 30 ពាន់លានដុល្លារ។ បន្ទាប់ពីរយៈពេល ៦ ឆ្នាំ ក្នុងឆ្នាំ ២០០៧ តម្លៃនៃការនាំចូល និងនាំចេញសរុបរបស់ប្រទេសនេះឈានដល់ ១០០ ពាន់លានដុល្លារ បន្ទាប់ពីវៀតណាមបានក្លាយជាសមាជិកផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក។
បួនឆ្នាំក្រោយមក ក្នុងឆ្នាំ 2011 តម្លៃនាំចូល-នាំចេញសរុបបានកើនឡើងទ្វេដង ឈានដល់ 200 ពាន់លានដុល្លារ។ ក្នុងរយៈពេល 4 ឆ្នាំខាងមុខ គិតត្រឹមឆ្នាំ 2015 ការនាំចូល និងនាំចេញរបស់វៀតណាមក៏បានឈានដល់កម្រិត 300 ពាន់លានដុល្លារអាមេរិកផងដែរ។ ឆ្នាំ 2017 មាន៤០០ ពាន់លានដុល្លារ និងឆ្នាំ២០១៩ មាន ៥០០ ពាន់លានដុល្លារ ។ នៅថ្ងៃទី ៣០ខែវិច្ឆិកាឆ្នាំ ២០២១ មានទឹកប្រាក់ចំនួន 600 ពាន់លានដុល្លារ។ គិតត្រឹមថ្ងៃទី ទី 14 ខែធ្នូ ឆ្នាំ 2022 តម្លៃនៃការនាំចូល និងនាំចេញមានចំនួន $698.5 ពាន់លានដុល្លារ ហើយស្អែកនេះនឹងកើនឡើងដល់៧០០ ពាន់លានដុល្លារ៕ ដោយធីរីណា
រូបថត : TTXVN-VNA