ប្រទេស បារាំង បានក្លាយជាក្រុមដែលបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup ២លើកជាប់ៗគ្នាក្រោយពីយកឈ្នះម៉ារ៉ុក២ទល់០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូនេះ ដោយក្រុមមាន់គកបារាមងនឹងត្រូវប្រជែង វគ្គ ផ្តាច់ព្រ័ត្រនៅ ថ្ងៃ អាទិត្យ ទល់ នឹង អាហ្សង់ទីន។
ក្រុមមកពីអាហ្រ្វិកគឺជាក្រុមដំបូងគេដែលឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup បាន បាត់បង់ខ្សែការពារសំខាន់Nayef Aguerd ដោយសាររបួស បន្ទាប់ពីគាត់ត្រូវបានគេដាក់ឈ្មោះក្នុងជម្រើសដំបូង ហើយបន្ទាប់មកក្រុមបារាំងក៏បាននាំមុខ១គ្រាប់នៅតង់ទី១ រកបានដោយខ្សែឆ្វេង Theo Hernandez នៅនាទីទី៥។ បារាំងដែលបានយកឈ្នះស្ទើរតែគ្រប់ប្រកួតនៅWorld Cup ឆ្នាំនេះនឹងការពារតំណែងជើងឯករបស់ពួកគេទល់នឹងអាហ្សង់ទីន និង Lionel Messi នៅកីឡដ្ឋាន Lusail នៅថ្ងៃអាទិត្យ នៅពេលដែលកីឡាកររូបនេះត្រូវជួបមិត្តរួមក្រុម Kylian Mbappe។
ម៉ារ៉ុកក៏បានបាត់បង់កីឡាករ Romain Saiss នៅពាក់កណ្តាលតង់ទី២ ប៉ុន្តែដោយសារអ្នកគាំទ្រអ្នកគាំទ្ររបស់ពួកគេបានអបអរឡើង ពួកគេបានខិតប្រកួតដោយមានឱកាសប៊ីសនឹងតាមស្មើ ជាពិសេសនៅពេលដែលការទាត់ពី Jawad El Yamiq ប៉ុន្តែត្រូវអ្នកចាំទីសញ្ជាតិបារាំង Hugo Lloris ជួយសង្គ្រោះបាន។
ក្រុមរបស់លោក Didier Deschamps បានស្វែងរកគ្រាប់បាល់នាំមុខ១គ្រាប់ទៀតនៅតង់ទី២ ដោយកីឡាករ Kolo Muani នៅនាទីទី៧៩ ដែលលទ្ធផល២ទល់០នេះបានបន្តរហូតដល់ចប់ការប្រកួត។
ក្រុមមាន់គកបារាំង បាន ក្លាយ ជា ប្រទេស ដំបូង គេ ដែល អាច រក្សា World Cup រយៈ ពេល៦០ឆ្នាំ បន្ទាប់ ពី ការ ឈ្នះ របស់ប្រេស៊ីល ក្នុង ឆ្នាំ១៩៥៨ និង១៩៦២។ បារាំងក៏បានប្រឈមមុខនឹងសំឡេងពីការគាំទ្ររបស់ប្រទេសម៉ារ៉ុក យ៉ាងច្រើនក្នុងកីឡដ្ឋានប៉ុន្តែបារាំងនៅតែរៀបចំ និងទទួលបានជោគជ័យឡើងទៅកាន់ការប្រកួតផ្តាច់ព្រ័ត្រនៃក្រុមយក្ស២នៅកាតានេះឆ្នាំនេះ។
លទ្ធផលខាងលើនេះគឺជាឱកាសរបស់តារាវ័យក្មេងរបស់បារាំង Mbappe ដោយត្រូវជួប Messi នឹងឈានដល់ចំណុចកំពូលនៅថ្ងៃអាទិត្យនេះ ខណៈដែលបារាំងបានលើកពានឆ្នាំ២០១៨របស់ពួកគេឡើងវិញនៅទីក្រុងមូស្គូ នៅពេលដែលពួកគេបានផ្តួលក្រូអាតនៅវគ្គផ្តាច់ព្រ័ត្រ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសបារាំងស្ថិតក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup មួយផ្សេងទៀត ហើយគ្រូបង្វឹកលោក Deschamps វ័យ៥៤ឆ្នាំដែលបានធ្វើជាប្រធានក្រុមនៅពេលបារាំងដណ្តើមបានជើងឯកលើទឹកដីខ្លួនឯងកាលពីឆ្នាំ១៩៩៨ឥឡូវនេះមានឱកាសបង្កើតប្រវត្តិសាស្ត្រដោយការឈ្នះការប្រកួត២ដងក្នុងនាមជាគ្រូបង្វឹក។
ជាមួយគ្នានេះកីឡាករ និងបុគ្គលិកគ្រូបង្វឹករបស់ប្រទេសម៉ារ៉ុក បានផ្តល់ការអធិប្បាយយ៉ាងច្រើន និងអបអរជាមួយអ្នកគាំទ្ររបស់ពួកគេ ដែលជាចំណុចសំខាន់នៃការប្រកួតបាល់ទាត់ពិភពលោកនេះ នៅពេលដែលពួកគេធ្វើដំណើរឆ្ពោះទៅរកការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ជាមួយក្រូអាតនៅថ្ងៃសៅរ៍នេះ និងបានធ្វើឲ្យក្រុមមកពីតំបន់អាហ្វ្រិកដំបូងគេដែលឡើងដល់វគ្គនេះក្នុងព្រឹត្តិការណ៍ World Cup ។
បើទោះបីម៉ារ៉ុកមិនអាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របាន ក៏ក្រុមខ្លាំងមួយនេះធ្វើឲ្យកក្រើកនៅព្រឹត្តិការណ៍ World Cup 2022 និងសម្រាប់បាល់ទាត់ទ្វីបអាហ្រ្វិក ខណៈដែលពួកគេបានផ្តួលក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់ៗនៅ FIFA ដូចជាបែលហ្ស៊ិក អេស្ប៉ាញនិងព័រទុយហ្គាល់ ដែលជាក្រុមល្បីល្បាញនៃការប្រកួតសកលនេះ។ នេះគឺជាវេទិកាដ៏អស្ចារ្យមួយដើម្បីកសាងឡើង ហើយម៉ារ៉ុកបានផ្តល់ឱ្យអ្នកគាំទ្ររបស់ពួកគេនូវការចងចាំពីការប្រកួតបាល់ទាត់ពិភពលោក ដែលពួកគេនឹងរក្សាទុកជារៀងរហូតបន្ទាប់ពីយុទ្ធនាការនេះនៅក្នុងប្រទេសកាតា ៕ (រូបភាព ៖ BBC Sport/FIFA World Cup)