នៅពេលនេះប្រទេសកម្ពុជាមានអ្នកជំងឺកូវីដ-១៩ ជិត៤០នាក់ កំពុង​សម្រាក​ព្យាបាល​តាមមនី្ទរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ គិតមកដល់ពេលនេះប្រទេសកម្ពុជាមានអ្នក ជំងឺកូវីត១៩ជិត៤០នាក់តែកំពុងសម្រាកព្យាបាលនៅតាមបណ្ដាមន្ទីរពេទ្យនានា។ អ្វីដែលគួរឲ្យកត់សម្គាល់នោះកម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដវីដ១៩ ទៀតទេ។ នេះបើតាមការអះអាងរបស់លោកស្រីវេជ្ជ បណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការប្រចាំការ ក្រសួង សុខាភិបាល និង​ជា​នាយក​គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ។

លោកស្រី យក់ សម្បតិ្ត ថ្លែងយ៉ាងដូច្នេះក្នុងពិធីបើកសិក្ខាសាលា ស្តីពី​ការ​ពិនិត្យ​លទ្ធផល​ប្រចាំឆ្នាំ ២០២២ នៃការអនុវត្តម្រោងអាហារូបត្ថម្ភនៅកម្ពុជា, រយៈពេល ២ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៥-១៦ ខែធ្នូ ឆ្នាំ២០២២នេះ។

លោកស្រីរដ្ឋលេខាធិការលើកឡើងទៀតថា ប្រមុខរាជ រដ្ឋាភិបាល មាន​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គ​មគ្គុទេសក៍​បញ្ជា​ផ្ទាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ដោយ​កន្លង​មក​មាន​ប្រទេស​មួយ​ចំនួន​បាន​មើលស្រាលដល់ប្រទេសកម្ពុជា ថាប្រព័ន្ធសុខាភិបាល អន់ថយ ថាកម្ពុជា មិន​មាន​លទ្ធភាព​ក្នុង​ការគ្រប់គ្រង។

បើទោះបីជាបច្ចុប្បន្ននេះស្ថានភាពជំងឺកូវីដ១៩ហាក់ដូច ជាធូរស្រាលខ្លាំងក៏ដោយក៏លោកស្រីរដ្ឋលេខាធិការប្រចាំការ បាន​អំពាវនាវដល់មន្ត្រីសុខាភិបាល និង​ប្រជា​ពលរដ្ឋ​ទាំង​អស់ បន្តអនុវត្តន៍វិធានការ៣កុំ ៣ការពារ ឲ្យខានតែបាន។ បើទោះបីជាការឆ្លងមេរោគកូវីដ-១៩ មាន​កម្រិតតិចតួចក៏ដោយ អ្វីដែលជាការព្រួយបារម្ភ គឺការបំប្លែងថ្មី នៃមេរោគកូវីដ-១៩ ដែល​មាន​បណ្តាប្រទេសមួយចំនួនកំពុងជួបករណីបំប្លែងថ្មីនេះ។

...

ដូច្នេះ​យើង​ត្រូវ​បន្ត​ការ​ទប់​ស្កាត់​ការ​នាំ​ចូល ក៏ដូចជាជៀសវាងការឆ្លងក្នុងសហគមន៍។ ជាពិសេសក្នុងនាមលោកជំទាវវេជ្ជបណ្ឌិត ជា​នាយក​គម្រោង​អាហារូបត្ថម្ភ សូម​លើកទឹកចិត្តដល់មន្ត្រី​ក៏ដូចជាសហការីបន្តការការពារខ្លួន ហើយ​បន្ត​ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ដែលមិន​ទាន់​ទទួល​ការ​ចាក់​វ៉ាក់​សាំង​ប​ង្ការជំងឺកូវីដ-១៩ ឲ្យទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទី៣ ទី៤ និង​ទី៥​ឲ្យ​បាន​គ្រប់​ៗគ្នា​៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print