ខេត្តស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចរណ៍បន្តបន្ទាប់គ្នាខណះមានរថយន្ត២គ្រឿងបុកគ្នាកំពុងដោះស្រាយស្រាប់តែមានម៉ូតូជិះលឿនបុកបន្តទៀតរបួសធ្ងន់ស្រាលផ្អើលអ្នកភូមិទាំងយប់ នៅស្រុកស្វាយទាប។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និងនិង៣៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នៅចន្លោះគីឡូម៉ែត្រលេខ១៣៩និង១៤០លើផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាមានរថយន្ត ម៉ាក លិចស៊ីស Rx300 ពណ៌ ទឹកប្រាក់ ពាក់ស្លាលេខ ភ្នំពេញ ២N ៧៩៨០ បើកបឈ្មោះ ឡុង រ៉ាម៉េត ភេទ ប្រុស អាយុ៥៧ឆ្នាំ មុខរបរ លក់គុយទាវ រស់នៅភូមិ ប្រសូត្រ១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀងដោយធ្វើដំណើរក្នុងទិសដៅពីរត្បូងលិចហើយក៏បានបុក រថយន្តម៉ាក Fortuner ពណ៌ សរ ពាក់ស្លាកលេខ ភ្នំពេញ ២BH ៤៨៥៩ បើកបរដោយឈ្មោះ ទេព បូរ៉ាត់ ភេទ ប្រុស អាយុ ៥២ ឆ្នាំ មុខរបរ ពេទ្យភ្នែក រស់នៅសង្កាត់ បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង ក្នុងទិសដៅពីលិចទៅកើតពេញទំហឹង
បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ប្រភពបន្តថា បន្ទាប់មកក្នុងពេលដែលសមត្ថកិច្ចកំពុងសម្រួលចរាចរណ៍ករណីគ្រោះថ្នាក់ចរាចរណ៍
ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក Honda ពណ៌ ខ្មៅ សេរីឆ្នាំ ២០២១ ពាក់ស្លាកលេខ ស្វាយរៀង ១R ៦៨៩៦ បើកបរដោយឈ្មោះបួច វាសនា ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្ត ស្វាយរៀង ប្រើប្រាស់
ល្បឿនលឿនមកបុកនិងរថយន្ត លិចស៊ីស Rx ៣០០ខាងលើ ក្នុងទិសដៅពីកើតទៅលិច ពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់។
អ្នករងរបួសធ្ងន់ស្រាលត្រូវបានសមត្ថកិច្ចបញ្ចូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប រីឯមធ្យោបាយទាំងបីគ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅ អធិការរដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយបន្តតាមច្បាប់។
សមត្ថកិច្ចបញ្ជាក់ថាមូលហេតុដោយសារ រថយន្តម៉ាក លិចស៊ីស Rx 300 មិនគោរពសិទ្ធអាទិភាពទើបមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងបែបនេះ៕ដោយ៖ សុថាន