Update : ស្ត្រីចំណាស់ម្នាក់ដែលអាជ្ញាធរអះអាងស្លាប់ក្នុងបន្ទប់ទឹកពេលក្រុមគ្រូពេទ្យមកកោសល្យវិច្ច័យបែរជាដឹងខ្លួនរស់ឡេីងវិញខណៈសត្វឆ្កែ២ក្បាលងាប់ក្លិនស្អុយរលួយ

ចែករំលែក៖

ភ្នំពេញ​៖​ រឿងដ៏ចម្លែកមួយបន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបានអះអាងថាស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃេីញដេកស្លាប់នៅក្នុងបន្ទប់ទឹកនិងសត្វឆ្កែចំនួន២ក្បាលទៀតងាប់ក្នុងបរិវេណផ្ទះមានសភាពស្អុយរលួយ តែពេលក្រុមគ្រូពេទ្យមកធ្វើកោសល្យវិច័យបែរជាស្ត្រីរងគ្រោះដឹងខ្លួនឡេីងវិញទេីបបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដេីម្បីសង្គ្រោះ។ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីល

កាលពីវេលាម៉ោង១រសៀល​ ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២២​ នៅក្នុងភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

ជនរងគ្រោះឈ្មោះសុខ​ វណ្ណា​ ភេទស្រីអាយុ៧០ឆ្នាំ​ គ្មានបងប្អូន​ ស្នាក់នៅកន្លែងកេីតហេតុខាងលេី។ 

   តាមសម្តីម្ចាស់ផ្ទះបានឱ្យដឹងថា​ អំឡុងកាលពី១សប្តាហ៍​កន្លងផុតទៅគាត់បានខលមកជនរងគ្រោះដែរតែគ្មានអ្នកលេីក រហូតមកដល់ថ្ងៃកេីតហេតុគាត់ក៏បានមកមេីលឃេីញផ្ទះចាក់សោជាប់ខាងក្នុងនិងមានក្លិនស្អុយទេីបសង្ស័យក៏វាយសោចូលទៅមេីលឃេីញសត្វឆ្កែ២ក្បាលងាប់ ពេលគាត់ចូលទៅមេីលក្នុងបន្ទប់ទឹកក៏ឃេីញជនរងគ្រោះដេកដួលដោយស្មានតែស្លាប់ទេីបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។ បន្ទាប់មកអាជ្ញាធរ​ មមានមេភូមិ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុក៏បានបញ្ជាក់ថាជនរងគ្រោះស្លាប់ដែរ​ ទេីបរាយការណ៍ទៅជំនាញកោសល្យវិច័យរាជធានីមកពិនិត្យ្ហហើយខណៈជំនាញក្រុមគ្រូពេទ្យមកធ្វើកោសល្យវិច័យស្រាប់តែជនរងគ្រោះដឹងខ្លួនឡេីងវិញដោយមិនទាន់ស្លាប់នោះទេ។ 

បន្ទាប់មកក៏បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យលោកសង្ឃដេីម្បីសង្គ្រោះ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print