ចាប់ពីថ្ងៃទី ១៨-២០ ខែធ្នូ ឆ្នាំ ២០២២ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន

ចែករំលែក៖

ភ្នំពេញ : ចាប់ពីថ្ងៃទី ១៨-២០ ខែធ្នូ ឆ្នាំ ២០២២ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន។នេះបើយោងតាម សេចក្តីជូនដំណឹងបន្ថម ស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ១៨-២០ ខែធ្នូ ឆ្នាំ ២០២២) របស់ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ។

ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា, ស្ថានភាពអាកាសធាតុជាបន្តនៅតសង្កេតឃើញថា ទ្រនុងសម្ពាធខ្ពស់ពីចិនបានធ្លាក់យ៉ាងគំហុគមកក្រោមជាមួយនឹងខ្យល់មូសុងបក់ក្នុង ល្បឿនខ្លាំង ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

ចាប់ពីថ្ងៃទី ១៨-២០ ខែធ្នូ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន ។ – ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៥-១៦°C ។
– ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តស្ទឹងត្រែង សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៧-១៨ C ។
– ចំពោះរាជធានី និងបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់ ២០ C ។ នៅក្នុងអំឡុងពេលនោះដែរ សង្កេតឃើញសីតុណ្ហភាពអតិបរមានៅវេលាថ្ងៃមានពី ២៦-២៩C ។ បន្ទាប់ពីថ្ងៃទី ២១ ខែធ្នូ សីតុណ្ហភាពអាច កើនឡើងពី ២-៣°C វិញ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print