ដកហូតផលិតផលគ្រឿងសម្អាង ឡេលាបស្បែកពុំមានស្លាកសញ្ញា គ្មានចុះបញ្ជិកា និងហួសកាលបរិច្ឆេទចំនួន​ ២៤៥គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ទោ មិញ ចន្ថា នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ គណៈកម្មការផ្សារអូរឫស្សី កាលពីពេលថ្មីៗនេះ​ បានចុះត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារ និងផលិតផលប្រើប្រាស់ផ្សេងៗនៅក្នុងផ្សារអូរឫស្សី ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។​ នេះបេី​យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងកាលពីថ្ងៃទី១៥​ ធ្នូ​ម្សិលមិញ​នេះ​។

ក្នុងប្រតិបត្តិការនេះ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាក់ស្ដែង​កម្លាំង​សមត្ថកិច្ចជំនាញបានស្រង់យកគំរូដូចជាបន្លែ ផ្លែឈើ មី គុយទាវ ប្រហិត គ្រឿងសមុទ្រ ប្រហុក ផ្អក ត្រីងៀត សាច់ក្រក….។ល។ ចំនួន៨៥គំរូ យកមកវិភាគនៅរថយន្តពិសោធន៍របស់អគ្គនាយកដ្ឋាន(ក.ប.ប) ជាលទ្ធផលពុំឃើញមានសារធាតុគីមីហាមឃាត់ឡើយ។

...

ជាមួយនេះ សមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យពីអនុលោមភាពផ្នែកបទដ្ឋាន ព័ត៌មាន និងបទប្បញ្ញាតិ្តច្បាប់ជាធរមាន នៃផលិតផលប្រើប្រាស់ ជាលទ្ធផលបានដកហូតផលិតគ្រឿងសម្អាង ឡេលាបស្បែក ពុំមានស្លាកសញ្ញា គ្មានចុះបញ្ជិកា និងហួសកាលបរិច្ឆេទចំនួន ១,០៣០កំប៉ុង ស្មើនឹង២៤៥គីឡូក្រាម បញ្ជូនទៅអគ្គនាយកដ្ឋាន (ក.ប.ប) ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print