កងកម្លាំងដឹកជញ្ជូនយោធភូមិភាគទី៤​ បន្តចុះជួយដឹកជញ្ជូន សម្ភារៈ និងគ្រឿងផ្ទះប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ថ្មីរុនតាឯក

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងព័ទ​ជេីងគោក​ នៃកងយោធពលខេមរភូមិន្ទ​ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ​ បានឱ្យដឹងថា​ យោងតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានដាក់បទបញ្ជាឱ្យយ៉ាងម៉ឺងមាត់ ដល់កងកម្លាំងដឹកជញ្ជូន និងកងម្លាំងកងពលតូចថ្មើរជើងលេខ៤១ យោធភូមិភាគទី៤ សហការជាមួយកងកម្លាំងកងពលធំអន្តរាគមន៍លេខ២ បានជួយដឹកជញ្ជូន លើកដាក់គ្រឿងផ្ទះ និងសម្ភារៈផ្សេងៗ ជូនប្រជាពលរដ្ឋដែលមានទីលំនៅក្នុងភូមិវាល ភូមិទក្សិណត្បូង ភូមិត្រពាំងសេះ និងភូមិមណ្ឌល៣ ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមនីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ថ្មីរុនតាឯក។

ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក វរសេនីយ៍ឯក សូយ សារ៉ាវុធ សេនាធិការរង យោធភូមិភាទី៤ កាលពីថ្ងៃទី​១៦​ ខែធ្នូ​ម្សិលមិញនេះ​ បានដឹកនាំកម្លាំងសរុបចំនួន ១៧០នាក់ និងរថយន្តចំនួន ១៨គ្រឿង បានយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះជួយដឹកជញ្ជូន លើកដាក់គ្រៀងផ្ទះ និងសម្ភារៈៗរបស់ប្រជាពលរដ្ឋ និងសហការយ៉ាងជិតស្និត ជាមួយអាជ្ញាធរមូលដ្ឋានដែលមានការពាក់ព័ន្ធ បានជួយលើកដាក់ នឹងដឹកជញ្ជូនគ្រឿងផ្ទះជូនប្រជាពលរដ្ឋបានចំនួន ៥៥៣ខ្នងផ្ទះ​ និងប្រមាណជា ៦៩៨គ្រួសារ។

...

លោកមេបញ្ជាការយោធភូមិភាគទី៤ បានដាស់តឿនដល់កង់កម្លាំងរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ សហការឱ្យបានជិតស្និតជាមួយប្រជាពលរដ្ឋ អាជ្ញារធរដែនដី និងសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ត្រូវអនុវត្តន៍ឱ្យបាន១០០% តាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print