វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី១៩ ចេញសេចក្តីថ្លែងការណ៍រួម

ចែករំលែក៖

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី១៩ ក្រោមប្រធានបទ « ការពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា» ដែលប្រព្រឹត្តទៅនៅសណ្ជាគារកាំបូឌីយ៉ាណា។
នៅក្នុងវេទិកានេះមានការអញ្ជើញចូលរួមជាអធិតីភាពពី ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, អនុរដ្ឋលេខាធិការ, អគ្គនាយកនៃក្រសួងព័ត៌មាន ព្រមទាំងនិពន្ធនាយក ចាងហ្វាង សមាគម អ្នកដឹកនាំសារព័ត៌មាន និងអ្នកសារព័ត៌មានសរុបចំនួន ៩២នាក់មកពី ៦០អង្គភាព។
គោលបំណងនៃការរៀបចំវេទិការខាងលើនេះ គឺដើម្បីផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក ឬអ្នកដឹកនាំ ស្ថាប័នសារព័ត៌មានទាំងកាសែត, វិទ្យុ, ទូរទស្សន៍ រួមទាំងសារព័ត៌មានអនឡាញបានជជែកពិភាក្សាលើប្រធានបទ ដែលបានដាក់ចេញ ហើយចុងក្រោយសម្រេចចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ដែលឆ្លុះបញ្ជាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំសារព័ត៌មានក្នុងការប្តេជ្ញាចិត្តពុះពារជម្រុញការគោរពឲ្យបានខ្ជាប់ខ្ជួននូវអ្វីដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ.
ក.អ.ក ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់តម្លៃដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា និងបានយកឱកាសនេះចេញសារលិខិតផ្ញើជូន និពន្ធនាយក ចាងហ្វាង ក៏ដូចជាអ្នកប្រកបអាជីពវិជ្ជាជីវៈសារព័ត៌មានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕   ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print