លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំ សមាគមកាយឫទ្ធិនារីកម្ពុជាបានរៀបចំកម្មវិធីបោះជំរំប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ “អំណាចនៃភាពជឿជាក់”

ចែករំលែក៖

ខេត្តកំពង់ស្ពឺ : កម្មវិធីបោះជំរំប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ “អំណាចនៃភាពជឿជាក់” នេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៥-១៧ ខែធ្នូ ឆ្នាំ២០២២ នៅរម្មណីយដ្ឋាន VKirirom ក្នុងខេត្តកំពង់ស្ពឺ។

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ គឺជាសកម្មភាពថ្ងៃទី១នៃកម្មវិធីបោះជំរំប្រចាំឆ្នាំនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដែលមានទ្រង់ទ្រាយធំ ហើយសមាជិក សមាជិកា បានបង្ហោះសារគាំទ្រ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ រួមទាំងមានវត្តមាន គណៈកម្មាធិការប្រតិបត្តិ ជាមួយពាក្យកំណាព្យ រូបភាពជាដើម។ 

សូមបញ្ជាក់ថា, សមាគមកាយឫទ្ធិនារីកម្ពុជាបានរៀបចំកម្មវិធីបោះជំរំប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ “អំណាចនៃភាពជឿជាក់” ដោយមានការចូលរួមបើកកម្មវិធីបោះជំរំ ក្រោមអធិបតីភាព លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ រួមទាំងមានវត្តមាន គណៈកម្មាធិការប្រតិបត្តិ សមាជិកា-សមាជិកគាំទ្រ និងសមាជិកាសកម្មដែលមកពីភ្នំពេញ (CCF) សាខាខេត្តកណ្តាល (ល្វាឯម) សាខាខេត្តកំពត និងសាខាខេត្តសៀមរាប និងក្រុមការងារសម្របសម្រួល សរុបប្រមាណជាង២០០ នាក់។

បន្ទាប់ពីសកម្មភាពបើកកម្មវិធីបោះជំរំ យុវតី និងមេដឹកនាំក្រុម និងប្រធានក្រុមប្រឹក្សាខេត្តនៃសមាជិកាសកម្មទាំងអស់សរុបជាង ១០០ នាក់បានចូលរួមលេងល្បែងកំសាន្ត (Team Building) ដើម្បីរៀនចំណេះដឹងថ្មីៗតាមរយៈការសហការ បង្កើតសាមគ្គីភាព និងស្មារតីក្នុងការទទួលបានជោគជ័យជាក្រុមរួមគ្នាប្រកបដោយភាពសប្បាយរីករាយ និងស្និទ្នស្នាលក្រៃលែង។ ជាមួយពាក្យស្លោកថា, 

-#សកម្មភាពចូលរួមEngagementMonth💛

-#សមាគមកាយឫទ្ធិនារីកម្ពុជា🇰🇭

-#កម្លាំងស្ម័គ្រចិត្តដើម្បីកុមារីនិងយុវតីកម្ពុជា ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print